ព័ត៌មានកីឡា

Barcelona រកបានខ្សែការពារថ្មី ជំនួស Mascherano

ក្រុមអ្នកមានបុណ្យ Barcelona បានត្រៀមនាំយកខ្សែការពារវ័យ ២៣ឆ្នាំកូឡុំប៊ី Yurry Mina ពីក្រុម Palmeiras ដើម្បីមកជំនួសតំណែងខ្សែការពារអាហ្សង់ទីន Javierបើ Maschesrano ។

បើតាមការចុះផ្សាយរបស់ Diario Gol បានឲ្យដឹងថា បន្ទាប់ពី Javier Mascherano ត្រូវចាកចេញពីក្រុម Barcelona នៅចប់រដូវកាលនេះ ក្រុមអេស្ប៉ាញមួយនេះ បានសម្លឹងឃើញ ខ្សែការពារជំនួសហើយ។ ជាក់ស្តែងណាស់ Barcelona កំពុងតែទាក់ទងទិញ កីឡាករ Yurry Mina ដែលជាកីឡាករកំពុងលេងយ៉ាងល្អ នៅក្រុម Palmeiras នាពេលបច្ចុប្បន្ននេះ។

ក្នុងនោះដែរ បើតាមការឲ្យដឹង ពីប្រភពខាងលើដដែល ប្រហែលជាក្នុងខែមករាខាងមុខនេះ ទំនងជាក្រុម Barcelona នឹងធ្វើការនាំយកខ្សែការពារវ័យក្មេងកូឡុំប៊ី រូបនេះហើយ ព្រោះថា Barcelona ចង់យកកីឡាកររូបនេះ មកបន្ស៊ាំ ការលេង នៅអេស្ប៉ាញ ទម្រាំដល់ពេលដែល Mascherano ត្រូវចាកចេញនោះ។ ម្យ៉ាងវិញទៀត Barcelona ត្រូវការលងក្នុងពានរង្វាន់ធំៗជាច្រើន ដែលក្រៅពីកម្លាំងប្រយុទ្ធប្រកបដោយសក្តានុពលនោះ ក្រុមយក្សអេស្ប៉ាញមួយនេះ ក៍ត្រូវការកម្លាំងការពារ យ៉ាងខ្លាំងក្លាផងដែរ។

ដូច្នេះហើយ ក្រុម Barcelona នឹងទិញយកខ្សែការពារវ័យ២៣ឆ្នាំកូឡុំប៊ី Yurry Mina ដើម្បីយកទៅជំនួសតំណែងរបស់ខ្សែការពារវ័យ៣៣ឆ្នាំ Javier Mascherano ក្នុងពេលដ៍ខ្លីខាងមុខនេះ។

មតិយោបល់