Post News Media ព័ត៌មានកីឡា ក្លិបនៅលីគកំព...

ក្លិបនៅលីគកំពូលជប៉ុនមួយទៀត ចូលរួមប្រជែងក្នុងការនាំយកខ្សែប្រយុទ្ធថៃ Teerasil Dangda

ក្រុម Sanfrecce Hiroshima របស់ក្របខ័ណ្ឌ J1 League បានចូលរួមក្នុងការប្រណាំងប្រជែងដើម្បីចុះហត្ថលេខាលើកីឡាករថៃ Teerasil Dangda នេះបើតាមសេចក្តីរាយការណ៍ដោយ Bolasport កាលពីថ្ងៃអង្គារ៍។

ម្ចាស់ជើងឯកបីដង J1 League ក្លិប Sanfrecce Hiroshima បង្ហាញពីបំណងដ៏សំខាន់ក្នុងការចុះហត្ថលេខាលើកីឡាករស៊ុតបញ្ចូលទីច្រើននៅក្លិប Muangthong United របស់ប្រទេសថៃ។ នាយកប្រតិបត្តិនៃភាគីជប៉ុនត្រូវបានគេរាយការណ៍ថាបានទៅទស្សនាទីស្នាក់ការក្រុម Muangthong United នៅថ្ងៃទី ១៣ ខែធ្នូ ដើម្បីពិភាក្សាអំពីការផ្ទេរកីឡាកររូបនេះ។

កាលពីខែមុន Teerasil ត្រូវបានចាប់អារម្មណ៍ពីម្ចាស់ជើងឯក J1 League រដូវកាល ២០១៧ នេះគឺក្លិប Kawasaki Frontale ប៉ុន្តែឥឡូវនេះវាហាក់បីដូចជា មានគូប្រជែងនៅក្នុងស្រុករបស់ជប៉ុនដូចគ្នា Sanfrecce Hiroshima បានលេចឡើង ហើយបានដាក់គោលដៅដ៏មានសក្តានុពលសម្រាប់កីឡាករវ័យ ២៩ ឆ្នាំរបស់ថៃនេះ។

ខ្សែប្រយុទ្ធរបស់ជម្រើសជាតិថៃ បានដឹងអំពីកិច្ចព្រមព្រៀងនេះ ប៉ុន្តែគាត់មិនទាន់បានសម្រេចចិត្តនៅឡើយទេ ព្រោះរង់ចាំវិលត្រឡប់មកពីថ្ងៃឈប់សម្រាកនៅប្រទេសអេស្ប៉ាញក្នុងរយ:ពេល ២ សប្តាហ៍សិន៕

Loading...