Post News Media ព័ត៌មានកីឡា លោក Vitor Per...

លោក Vitor Pereira ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្រុម Shanghai SIPG

អតីតគ្រូបង្វឹករបស់ក្លិប Porto លោក Vitor Pereira ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្រុម Shanghai SIPG របស់ប្រទេសចិន។

ក្រុមនៃក្របខ័ណ្ឌ Chinese Super League បានប្រកាសពីគ្រូបង្វឹកថ្មីនៅក្នុងការធ្វើបទបង្ហាញមួយកាលពីថ្ងៃច័ន្ទ។ តាមសេចក្តីថ្លែងការណ៍របស់ Bein Sport បាននិយាយថា៖ “ក្រុម Shanghai SIPG រីករាយណាស់ដែលបានប្រកាសថាលោក Vitor Pereira ជាគ្រូបង្វឹកថ្មីរបស់ក្លិប” ។ “Pereira ត្រូវបានគេស្គាល់ថាជាអ្នកពូកែខ្ពស់ក្នុងការអភិវឌ្ឍយុវជន”។

លោក Pereira បានផ្លាស់ទៅជំនួសគ្រូសញ្ជាតិព័រទុយហ្គាល់ Andre Villas-Boas ដែលបានបញ្ចប់អាជីពនៅចុងរដូវកាលនេះដើម្បីបន្តអាជីពប្រណាំងឡាន Dakar Rally របស់គាត់។ គ្រូថ្មីវ័យ ៤៩ ឆ្នាំរូបនេះ បានធ្វើការជាជំនួយការរបស់លោក Villas-Boas នៅពេលដែលក្លិប Porto បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Europa League កាលពីឆ្នាំ ២០១១ មុនពេលចូលកាន់តំណែងជាគ្រូបង្វឹក Chelsea ៕

Loading...