ព័ត៌មានកីឡា

ខ្សែប្រយុទ្ធអាហ្សង់ទីន បានចាកចេញពីក្រុម Suphanburi FC ដើម្បីទៅចូលរួមជាមួយក្រុម Negeri Sembilan FA

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Nicolas Velez បានចាកចេញពីក្រុម Suphanburi FC ប្រទេសថៃ ដើម្បីទៅចូលរួមជាមួយ Negeri Sembilan ដែលជាក្រុមថ្មីរបស់ប្រទេសម៉ាឡេស៊ី។

Velez បានចាប់ផ្តើមអាជីពរបស់ខ្លួនជាមួយក្លិបយុវជនអាហ្សង់ទីនដែលមានឈ្មោះថា River Plate youth academy ប៉ុន្តែបានចាកចេញពីទៅ CA Huracan ។ ទោះបីជាយ៉ាងណាក៏ដោយរូបគេបន្តចាកចេញ ដើម្បីទៅកាន់ប្រទេសអេស្ប៉ាញ លេងឱ្យ Atlético Sanluqueño CF ក្នុងឆ្នាំ ២០១៣ នៅលីគលំដាប់ក្រោម។​​ ដល់ឆ្នាំ ២០១៤ កីឡាករវ័យ ២៧ ឆ្នាំរូបនេះ បានរកឃើញនូវជ័យជម្នះពិតប្រាកដរបស់គាត់នៅក្នុងក្រុម Warriors FC ក្របខ័ណ្ឌ S-League នៃប្រទេសសិង្ហបុរី។

បន្ទាប់ពីយុទ្ធនាការមួយដែលទទួលបានជោគជ័យក្នុងក្លិប NorthEast United នៃប្រទេសឥណ្ឌា កីឡាករ Velez បានចាកចេញទៅលេងនៅប្រទេសក្រូអាតសម្រាប់រយ:ពេលខ្លីមួយនៅក្រុម Hajduk Split ប៉ុន្តែមិនបានបង្ហាញខ្លួនច្រើនទេ ដូច្នេះគាត់បានវិលត្រឡប់ទៅក្លិបចាស់របស់គាត់វិញនៅប្រទេសឥណ្ឌាវិញ។

ចាប់តាំងពីចូលរួមជាមួយ Suphanburi CF នៅឆ្នាំ ២០១៧ ខ្សែប្រយុទ្ធ Vélez រកបាន ១៣ គ្រាប់ ក្នុងចំណោម ២៨ ប្រកួត នៃក្របខ័ណ្ឌ Thai League 1 ក្នុងរដូវកាលមុន៕

មតិយោបល់