ព័ត៌មានកីឡា

Pep នឹងទិញខ្សែការពារតែមួយរូបប៉ុណ្ណោះ

ថ្វីបើក្រុម Manchester City កំពុងតែលេងឡើងជើងយ៉ាងល្អ ក្នុងរដូវកាលនេះក៍ដោយ តែសម្រាប់ទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខនេះ ក្រុមកំពុងឈរកំពូលតារាង Premier League មួយនេះ នឹងទិញកីឡាករបន្ថែមផងដែរ។

ក្នុងនោះដែរ បើតាមការចុះផ្សាយរបស់ The Guardian បានឲ្យដឹងថា លោក Pep Guadiola បានរៀបចំទិញខ្សែ​ការពារបន្ថែមត្រឹមមួយរូបប៉ុណ្ណោះ នៅខែមករាខាងមុខនេះ។ ជាការពិតណាស់ ក្រុមជាច្រើនកំ​ពុងតែតាមប្រមាញ់កីឡាករជាច្រើនរូបយកមកពង្រឹងក្លិប ខុសប្លែកតែក្រុម Manchester City តែដាក់គោលដៅទិញ កីឡាករតែមួយរូបប៉ុណ្ណោះ។ ការដាក់គោលដៅ ទិញយកខ្សែការពារមួយរូបបន្ថែមនោះ ដោយសារតែ នៅតំបន់ការពាររបស់ Manchester City នៅពេលនេះ ហាក់បញ្ហាបន្តិច ខណ: Benjamin Mendy និង John Stones កំពុងរងរបួស និង Vincent Kompany មិនទាន់លេងពេញទម្រង់នៅឡើយ។ ក៍ប៉ុន្តែ លោក Pep Guadiola នៅមិនទាន់សម្លឹងឃើញខ្សែការពារណាមួយ​ឲ្យច្បាស់នៅឡើយទេ ដោយកំពុងតែស្វះស្វែងរក។ ចំណែកតំបន់កណ្តាល និងប្រយុទ្ធវិញ ក្រុម Manchester City មិនត្រូវការបន្ថែមឡើយ ព្រោះថា កីឡាករទាំងអស់នោះ គ្រប់គ្រាន់ហើយ បើទោះបីជា ពត៌មាននាពេលកន្លងមក ឲ្យដឹងថា ក្រុមមួយនេះ នឹងទិញ Alexis Sanchez ពីក្រុម Arsenal ក៍ដោយ។

យ៉ាងណាវិញ សម្រាប់ការបញ្ជាក់របស់លោក Pep Guadiola គឺលោកមិនត្រូវការកីឡាករជួរមុខបន្ថែមឡើយ ដោយលោកសម្រេចចិត្តបន្ថែម តែខ្សែការពារមួួយរូបទៀតប៉ុណ្ណោះ។ រង់ចាំមើលថា តើនៅខែមករាខាងមុខនេះ ក្រុម Manchester City នឹងទិញយកខ្សែការពាររូបណា មកបន្ថែមកម្លាំងការពារ នៅខែមករាខាងមុខនេះ។

មតិយោបល់