Post News Media ព័ត៌មានកីឡា Conte មិនទុកច...

Conte មិនទុកចិត្ត​ ពេលជួប Barcelona

លោក Antonio Conte ក្រោយពីចាប់ឆ្នោតប៉ះក្រុម Barcelona គ្រូបង្វឹករូបនេះបានចេញ សារសុំទោសទុកជាមុន ចំពោះអ្នកគាំទ្រ ក្រុមតោខៀវ Chelsea ទាំងអស់។

បើតាម Page ផ្លូវការណ៍របស់ក្រុមតោខៀវ Chlsea បានឲ្យដឹងថា លោក Antonio Conte បានចេញសារមួយ​ច្បាប់ដែលមានន័យចង់សុំទោស ទៅដល់អ្នកគាំទ្រ Chelsea ទាំងអស់ ក្រោយពីចាប់ឆ្នោតជួបក្រុម Barcelona នៅវគ្គ ១៦ក្រុមចុងក្រោយក្នុងពានរង្វាន់ Champion League ។ ការចេញសារសុំទោសទុកជាមុននេះ លោក Conte មានបំណងចង់លួងលោមទឹកចិត្តអ្នកគាំទ្រទាំង​អស់ ឲ្យត្រៀមចិត្តត្រៀមកាយ ក្នុងការទទួលយកនូវលទ្ធផល ក្នុងការប្រកួតជាមួយក្រុម Barcelona ។

ជាការពិតណាស់ ការជួបជាមួយក្រុម Barcelona នេះដែរ ប្រៀបដូចជាការប្រកួតដ៍ធំមួយអ៊ីចឹង ដែលតម្រូវឲ្យក្រុមតោខៀវ Chelsea ត្រូវប្រឹងប្រែងយ៉ាងខ្លាំង ជាងការប្រកួតវគ្គចែកពូល​ទៅទៀត។ ក្នុងនោះដែរ លោក Conte មិនហ៊ានផ្តល់ការ​ជឿជាក់ ចំពោះការទម្លាក់ក្រុម Barcelona ឡើយ ព្រោះលោកដឹងយ៉ាងច្បាស់ថា Barcelona មិនមែនជាក្រុមងាយស្រួលយកឈ្នះឡើយ ជាពិសេសគឺការស៊ុត ច្រើនគ្រាប់លើក្រុមនេះ។ លោក Conte ថ្វីបើដឹងថា ប្រវត្តិរបស់ Chelsea ល្អពេលប៉ះ​ Barcelona តែលោកហាក់ដូចជាព្រួយបារម្ភខ្លាំងដដែល។ អ្វីដែលលោក ត្រូវធ្វើនៅពេលនេះ គឺការលេងការពារឲ្យបានល្អ ដើម្បីកុំឲ្យរបូតគ្រាប់បាល់​ច្រើន​គ្រាប់ និងធ្វើយ៉ាងណា អាចឡើងទៅកាន់វគ្គបន្តទៀតបាន។

ដូច្នេះហើយលោក Antonio Conte បានចេញសារសុំទោស អ្នកគាំទ្រតោខៀវ Chelsea ទាំងអស់ កុំឲ្យដាក់សម្ពាធមកលើលោក នៅពេលដែលលទ្ធផលយ៉ាងណាៗ នៅពលជួប Barcelona ក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ Champion League ក្នុងពេលដ៍ខ្លីខាងមុខនេះ។

Loading...