Post News Media ព័ត៌មានកីឡា Neymar ជឿជាក់...

Neymar ជឿជាក់ថា ពួកគេនឹងទម្លាក់ Real Madrid ខណ: Barcelona ជាក្រុមដែលពួកគេនឹងជួបនៅវគ្គផ្តាច់​ព្រ័ត្រ

បន្ទាប់ពីក្រុម Paris Saint Germain ចាប់ឆ្នោតប៉ះក្រុម​អធិរាជស Real Madrid នៅវគ្គ ១៦ក្រុមចុងក្រោយរួចមក ​ បានធ្វើឲ្យក្តីសង្ឃឹមរបស់ក្រុមទាំង ហាក់មិនទាន់ច្បាស់ ក្នុងការឡើងទៅកាន់វគ្គបន្តទៀត។

យ៉ាងណាវិញ បើតាមប្រភពពត៌មានរបស់ Diario Gol បានឲ្យដឹងថា ខ្សែប្រយុទ្ធចំណូលថ្មី តម្លៃកប់ពពករបស់ ក្រុម Paris Saint Germain កំពុងតែជឿជាក់យ៉ាងមុតមាំថា ក្រុមរបស់ពួកគេ នឹងផ្តួលក្រុម Real Madrid នៅវគ្គ ១៦ក្រុមចុងក្រោយ​នេះជាក់ជាមិនខាន។ ជាការពិតណាស់ Neymar បានសម្លឹងឃើញ ជ័យជម្នះរបស់ពួកគេរួចទៅហើយ ព្រោះ​ថា ដោយយោងទៅលើ បច្ចេកទេសលេងរបស់ក្រុម Paris Saint Germain នៅពេលនេះ គឺមិនចាញ់ Real Madrid ប៉ុន្មានឡើយ។

បន្ថែមលើនេះ Neymar ក៍បានឲ្យដឹង បន្ថែមទៀតផងដែរថា កីឡាករនៅ PSG ទាំងអស់ លេងកាន់តែល្អ និងស៊ីចង្វាក់គ្នា ទាំងកីឡាករចាស់ និងថ្មី ទើបធ្វើឲ្យ សមទ្ធិផលរបស់ក្រុម​ នៅពេលនេះ ទទួលបានលទ្ធផលយ៉ាងល្អ បើក្រឡេកមើលទៅកីឡាករ នៅ Real Madrid វិញ ថ្វីបើ​ជាក្រុមល្បីចាស់វស្សា និងពោរពេញទៅដោយ កីឡាករឆ្នើមៗ តែទម្រង់លេងរបស់ពួកគេ​ មានការធ្លាក់ចុះ ជាងរដូវកាលមុនហើយ។ យ៉ាងណាវិញនោះ Neymar បានទស្សទាយថា អតីតក្លិបចាស់របស់គេ Barcelona នឹងទម្លាក់ក្រុមតោខៀវ Chelsea ហើយនឹងក្លាយជាក្រុម​ដែលដណ្តើមពានជាមួយ Paris Saint Germain នៅវគ្គ ផ្តាច់ព្រ័ត្រ Champion League ឆ្នាំនេះ ជាក់ជាមិនខាន។

ដូច្នេះហើយ Neymar ជឿជាក់ថា ក្រុម Paris Saint Germain នឹងមិនឲ្យភ្លាត់ដូចរដូវកាលមុន ដោយធ្លាក់ក្រោមស្នាដៃ ក្រុម Barcelona នៅវគ្គ ១៦ក្រុម​ចុងក្រោយនេះឡើយ ដោយពួកគេនឹងទម្លាក់ក្រុមការពារជើងឯក Real Madrid ឲ្យបាន។

Loading...