Post News Media ព័ត៌មានកីឡា អតីតខ្សែការពា...

អតីតខ្សែការពារ Tottenham Hotspur ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Ubon UMT United របស់ថៃ

អតីតខ្សែការពារជម្រើសជាតិអង់គ្លេសនិងក្រុម Tottenham Hotspur លោក Gary Stevens ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លិបថៃ Ubon UMT United នៃក្របខ័ណ្ឌ Thai League T1 នៅរដូវកាលក្រោយ។

បុរសវ័យ ៥៥ ឆ្នាំរូបនេះ បានចូលមកជំនួសតំណែងលោក Scott Cooper របស់ប្រទេសអៀរឡង់ ដែលបានកាន់កាប់តំណែងជាគ្រូបង្វឹកនៅក្នុងឆ្នាំ ២០១៥ ហើយបាននាំឱ្យឡើងពី Eagles ចូលទៅក្នុង T1 ជាមួយនឹងការឡើងបន្តបន្ទាប់ពីរលើក។ លោក Stevens ធ្លាប់បានដឹងពីទិដ្ឋភាពកីឡាបាល់ទាត់ថៃក្រោយពីបានដឹកនាំក្លិបពីរទៀតគឺក្លិប Army United នៅឆ្នាំ ២០១៤ និងក្លិប Port FC នៅឆ្នាំបន្ទាប់។

អំឡុងពេលអាជីពជាកីឡាករបាល់ទាត់ជាន់ខ្ពស់របស់គាត់ Stevens ត្រូវបានបញ្ចូលក្នុងក្រុម Tottenham Hotspur ដែលបានឈ្នះពានរង្វាន់ UEFA Cup ឆ្នាំ ១៩៨៤ ហើយថែមទាំងជាអ្នកស៊ុតបាល់បញ្ចូលទី ក្នុងការប្រកួតជាមួយ Anderlecht នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលលើកពាននេះ។

គ្រូសញ្ជាតិអង់គ្លេសរូបនេះ ក៏ធ្លាប់ជាប់ក្នុងក្រុមជម្រើសជាតិអង់គ្លេសផងដែរ ដោយបានបង្ហាញខ្លួនចំនួន ៧ដង កាលពីអំឡុងឆ្នាំ ១៩៨៣-១៩៨៦ នឹងជាប់ U-21 ក្នុងឆ្ឆ្នាំដដែល នឹងបានបង្ហាញខ្លួន ៨ដង៕

Loading...