Post News Media ព័ត៌មានកីឡា Mourinho ថា O...

Mourinho ថា Ozil គឺជាអ្នកជំនួស Mkhitaryan

លោក Jose Mourinho បានត្រៀមបញ្ចេញខ្សែបម្រើ​ដ៍ល្អមួយរូប គឺកីឡាករ Henrikh Mkhitaryan ចេញ ក្នុងពេលដ៍ខ្លីខាងមុខនេះ បន្ទាប់ពីក្រុមបីសាចក្រហម Manchester United បានសម្លឹងឃើញកីឡាករថ្មីរួច​ហើយនោះ។

បើតាមការចុះផ្សាយរបស់​ Daily Mail បានឲ្យដឹងថា ក្រុម​បីសាចក្រហម Manchester United កាន់តែខិតជិតក្នុង​ការនាំយកខ្សែបម្រើប្រយុទ្ធ Mesut Ozil នៅរដូវក្តៅខាង​មុខនេះហើយ។ ជាក់ស្តែងណាស់ សម្រាប់លោក Jose Mourinho វិញ បានឲ្យដឹងផងដែរថា វត្តមានរបស់ Ozil នឹងត្រូវមកជំនួសតំណែងរបស់កីឡាករ Henrikh Mhkhitaryan ដែលមិនសូវបានលេងក្នុងរដូវកាលនេះ ។ ជាការពិតណស់ Mkhitaryan ហាក់មិនសូវបានបង្ហាញ​ខ្លួន​ឲ្យក្រុមបីសាចក្រហម Manchester United ឡើយចាប់តាំងពីក្លិបមួយនេះ នាំយក Nemanja Matic រួចមក។ យ៉ាងណាវិញ លោក Mourinho ហាក់ចង់ដោះលែង Mkhitaryan ហើយ ព្រោះថាលោក មានការជឿជាក់ខ្ពស់ ក្នុងការនាំយក Mesut Ozil ពីក្រុម​កាំភ្លើងធំ Arsenal នៅរដូវក្តៅក្រោយនេះ។

គួរបញ្ជាក់ផងដែរថា កាលពីរដូវកាលមុន Mkhitaryan បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយបានជួយក្រុម​បីសាចក្រហម ឲ្យឈ្នះពាន Europa League និងឈានជើងជាថ្មី ចូលរួមការប្រកួត UEFA Champion League ជាថ្មីម្តងទៀត។ ក៍ប៉ុន្តែ រដូវកាលនេះ កីឡាករដែលពោរពេញដោយភាពរហ័សរហួនរូបនេះ មិនស្ថិតក្នុងក្រសែភ្នែករបស់លោក Jose Mourinho ទៀតឡើយ ចាប់តាំងពីវត្តមានរបស់ Nemaja Matic មកកាន់ Man Utd និងការសម្លឹងឃើញកីឡាករថ្មីនោះ កាន់តែគម្រាមដល់តំណែងរបស់ Mkhtaryan ។

ដូច្នេះហើយ លោក Jose Mourinho នឹងនាំយក Mesut Ozil បន្ថែមម្នាក់ទៀតនៅរដូងក្តៅក្រោយ ខណ: Henrikh Mkhitaryan នឹងអាចចាកចេញពីក្រុមបីសាចក្រហម​ Manchester United ។

Loading...