Post News Media ព័ត៌មានកីឡា Bali United ច...

Bali United ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Ilija Spasojevic ឲ្យបានមុនការប្រកួត AFC Champions League

ក្រុម Bali United បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Ilija Spasojevic ពីម្ចាស់ជើងឯកក្របខ័ណ្ឌឥណ្ឌូនេស៊ី Liga 1 គឺក្រុម Bhayangkara FC កាលពីថ្ងៃពុធ។

ខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថាបានចុះហត្ថលេខាលើកិច្ចសន្យារយ:ពេលមួយឆ្នាំជាមួយ Bali United ឲ្យបានមុនពេលការបង្ហាញខ្លួនជាលើកដំបូងរបស់ក្រុមនៅក្នុងពានរង្វាន់ AFC Champions League នៅឆ្នាំក្រោយ។ សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ក្លិប៖ “Bali United បានចុះហត្ថលេខាជាផ្លូវការជាមួយខ្សែប្រយុទ្ធក្រុមជម្រើសជាតិឥណ្ឌូណេស៊ី Ilija Spasojevic” ។

វានឹងក្លាយជាលើកទី ២ ហើយសម្រាប់កីឡាករកូនកាត់ម៉ុងតេណេហ្គោ ដែលបានលេងនៅកោះបាលី ជាកន្លែងដែលគាត់ធ្លាប់បានលេងបាល់ទាត់នៅឥណ្ឌូណេស៊ីកាលពីឆ្នាំ ២០១១ ជាមួយក្លិប Bali Devata នៅប្រទេសឥណ្ឌូនេស៊ី។ ក្រុម Bali United ដែលបានបញ្ចប់ក្នុងនាមជាជើងឯករងក្នុងក្របខ័ណ្ឌ Liga 1 នៅឆ្នាំនេះ បានជំនួសកន្លែងក្លិប Bhayangkara ដើម្បីលេងនៅពានអាស៊ី បន្ទាប់ពីម្ចាស់ជើងឯកមិនបានលេងដោយសារជាប់បទប្បញ្ញត្តិអាជ្ញាប័ណ្ណ AFC ។

ក្រុមរបស់លោក Widodo Cahyono Putro នឹងត្រូវជួបក្រុម Tampines Rovers របស់សឹង្ហបូរីនៅក្នុងជុំទី ១ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៨ ខាងមុខ ក្នុងពានរង្វាន់ AFC Champions League៕

Loading...