Post News Media ព័ត៌មានកីឡា Ronaldo កំពុង...

Ronaldo កំពុងឲ្យមេធារី ដោះស្រាយបញ្ហា Release Clause របស់គេ

ថ្វីបើ កំពូលខ្សែប្រយុទ្ធដ៍ឆ្នើម Cristiano Ronaldo កំពុងតែជោគជ័យ ក្នុងអាជីព​បាល់ទាត់យ៉ាងខ្លាំងក្លា នៅ Real Madrid ក៍ដោយ ក៍ប៉ុន្តែថ្មីៗនេះ តារាស៊ុតមិនធុញ​រួបនេះ បែរជាចង់ចាកចេញ ពី Real Madrid ទៅវិញ។

ក្នុងនោះដែរ បើតាមការចុះផ្សាយរបស់ Daily Express News បានឲ្យដឹងថា Ronaldo កំពុងតែឲ្យមេធាវី របស់គេ រៀបចំជួបជាមួយក្រុម Real Madrid ដើម្បីដោះ​ស្រាយចំពោះ តម្លៃ Release Clause របស់កីឡាកររូបនេះ ដែលមានតម្លៃខ្ពស់កប់ពពក។ ជាការពិតណាស់ Ronaldo គឺជាកីឡាករដែលមានតម្លៃ ផ្តាច់កុងត្រា ខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលមានតម្លៃ ដល់ទៅ ៨៧៩លានផោន ស្មើនឹង ១០០០លានអឺរ៉ូ ។ មូលហេតុដែល កំពូលខ្សែប្រយុទ្ធឆ្នើមរូបនេះ ឲ្យមេធាវី របស់គេទៅជួប ប្រធានក្លិប Real Madrid នោះ ដោយសារតែ កីឡាកររូបនេះ ចង់ឲ្យក្លិប បញ្ចុះតម្លៃ ផ្តាច់កុងត្រា ឲ្យទាបជាងនេះ ឬអាចមិនមានតែម្តង ព្រោះថា កុងត្រា របស់ Ronaldo ត្រូវបន្តរហូតដល់ឆ្នាំ ២០២១ ដែលមានន័យថា រូបគេនឹងលេងឲ្យក្រុម Real Madrid រហូតដល់អាយុ ៣៦ឆ្នាំ។

តាមរយ:ហេតុផលនេះ Ronaldo មានបំណងចង់ចាកចេញ ពី Real Madrid មុនកុងត្រារបស់គេត្រូវបញ្ចប់ ជាមួយ​ Real Madrid ព្រោះថា បើបន្តលេងនៅ Real Madrid ដល់ចប់កុងត្រានោះ ប្រហែលជាអនាគត់របស់គេ អាចត្រូវ​បញ្ចប់មុន ក៍ថាបាន។ យ៉ាងណាវិញនោះ Ronaldo នឹងព្យាយាមធ្វើយ៉ាងណា ឲ្យមេធាវី របស់គេ ដោះស្រាយបញ្ហា Release Clause របស់គេឲ្យបាន ដើម្បីធ្វើឲ្យតារាស៊ុតរូបនេះ អាចចាកចេញពី Real Madrid បានខណ:តម្លៃផ្តាច់កុងត្រា នៅពលនេះគឺមិន​មានក្រុមណាមួយហ៊ាន ចំណាយលុយកប់ពពក ទិញ Ronaldo ឡើយ។ ម្យ៉ាងវិញទៀតនោះ ប្រសិនបើ Release របស់ Ronaldo ត្រូវបន្ថយឲ្យនៅ ចំនួនមួយសមរម្យ ឬមិនមានវិញនោះ ច្បាស់ណាស់ នឹងមានក្លិបជាច្រើន តាមប្រមាញ់ កីឡាកររូបនេះ ជាពិសេស បីសាចក្រហម Manchester United និង Paris Saint Germain បានបង្ហាញនូវចេទនា ចង់បាន​កីឡាកររូបនេះ។

គួរបញ្ជាក់ផងដែរថា នៅ Real Madrid ខ្សែប្រយុទ្ធកំពូល Cristiano Ronaldo ទទួលបានពានរង្វាន់ជាច្រើន ព្រមទាំងបង្កើតកំណត់ត្រា យ៉ាងច្រើនលើសលប់ផងដែរ ក៍ប៉ុន្ត វ័យរបស់កីឡាកររូប​នេះ មិនអាចធ្វើឲ្យ បន្តអាជីពនៅ Real Madrid តទៅទៀតឡើយ។ ដូច្នេះហើយ រង់ចាំមើលថា តើមេធាវី របស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo អាចដោះស្រាយបញ្ហា Release Clause របស់តារាស៊ុត​លំដាប់ពិភពលោករូបនេះ បានដែរឬទេ?

Loading...