ព័ត៌មានកីឡា

ប្រាក់ វុទ្ធី៖ យើងនឹងប្រើទម្រង់ការពារច្រើនពេលប៉ះ ព្រះខ័នរាជស្វាយរៀង ជើងទី២ Hun Sen Cup

គ្រូបង្វឹកក្រុម​បាល់ទាត់អគ្គិសនីកម្ពុជា លោក ប្រាក់ វុទ្ធី បានលើកឡ់ើងថា នៅពេលដែលជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ ជាមួយក្រុម ព្រះខ័នរាជស្វាយរៀង នៃពានរង្វាន់សម្តេច ហ៊ុន សែន លោកនឹងប្រើទម្រង់ការពារច្រើន។

អតីតគ្រូដែលជួយក្រុមបឹងកេតលើកពានលីគកំពូលកម្ពុជា បន្ទាប់ពីបង្កើតក្លិបក្នុងឆ្នាំដំបូង បាននិយាយថា៖​ «ឥឡូវយើងស្មើគ្នា ២ទល់២ នៅជើងទី១ តែក្រុមរបស់យើងត្រូវបានព្យួកីឡាករ ២រូប ដោយសារកាតក្រហម​ ដូច្នេះសម្រាប់យើងមានតែការពារឲ្យបានច្រើន ហើយខ្ញុំគិតថា ព្រះខ័នរាជស្វាយរៀង អាចប៉ះពាល់អារម្មណ៍ច្រើនពេលដែលបាត់បង់កៅអីលេងពានរង្វាន់ តូយ៉ូតា មេគង្គក្លិប ២០១៧»។ លោកបានបន្ថែមទៀតថា សម្រាប់យើងនេះជាជោគជ័យមួយ ដែលឈានមកដល់វគ្គនេះ ហើយនឹងបន្តទៅដល់វគ្គផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ផងដែរថា ការប្រកួតជើងទី២ ដែលក្រុម អគ្គិសនីកម្ពុជា ត្រូវទទួលស្វាគន៍ ព្រះខ័នរាជស្វាយរៀង នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៦ ល្ងាច នាកីឡដ្ឋានខេត្តស្វាយរៀង៕

មតិយោបល់