Post News Media ព័ត៌មានកីឡា Monaco នៅតែមិ...

Monaco នៅតែមិនទាន់អស់សង្ឃឹម

ក្រុមការពារជើងឯក Monaco ថ្វីបើត្រូវបានក្រុម​ Paris Saint Germain កំពុងនាំមុខក៍ដោយ តែក្រុមមួយនេះ នៅតែមិនទាន់អ់សង្ឃឹមក្នុងការការពារជើងឯក របស់ពួកគេក្នុងរដូវកាលនេះឡើយ។

បន្ទាប់ពីលក់កីឡាករល្អៗចេញមួយចំនួនកាលពីរដូវក្តៅ កន្លងមក បានធ្វើឲ្យក្រុម Monaco ហាក់ធ្លាក់ទម្រង់លេងជាងរដូវកាលមុនក៍ដោយ តែក្រុមមួយនេះ មិនទាន់បាត់បង់ក្តីសង្ឃឹមរបស់ពួកគេនៅឡើយទេ។ ជាក់ស្តែងណាស់ បន្ទាប់ពីទៅលុតក្រុម Saint-Entienne ក្នុងលទ្ធផល ៤-០ យប់មិញនេះ បានធ្វើឲ្យ Monaco តាមពីក្រោយក្រុមកំពូលតារាង Paris Saint Germain ត្រឹម៦ពិន្ទុប៉ុណ្ណោះ បើទោះបីជា PSG នៅសល់មួយប្រកួត​ក្នុងដៃក៍ដោយ។ ៤គ្រាប់របស់ Monaco រកបានដោយការ​ស៊ុតរបស់កីឡាករ Djibril Sidibe នៅនាទីទី៣, Thomas Lemar នៅនាទីទី៣២, Fabinho នៅនាទីទី៥៣ និង Balde Keita នៅនាទីទី៦០។

ឆ្លងកាត់​ការប្រកួតនេះ Monaco មានពិន្ទុ ៣៨ ដេញពីក្រោយក្រុម Paris Saint Germain ៦ពិន្ទុ ដែលមាន ៤៤ពិន្ទុ តែនៅ​សល់១ប្រកួតក្នុងដៃ។ យ៉ាងណាវិញ ថ្វីដ្បិតតែក្រុម Paris Saint Germain លេងឡើងជើងយ៉ាងខ្លាំង និងកម្រិតក្រុម នៅ League1 មិនមែនជាដៃគូរបស់ពួកគេកើដោយ តែក្រុម Monaco មានសជំនឿចិត្តយ៉ាងមុតមាំថា ពួកគេនឹងអាចប្រជែងយក​ពានបានមកវិញដដែល ខណ: Paris Saint Germain នឹងភ្លា់ស្នៀត ក្នុងការប្រកួតបន្តបន្ទាប់ទៀតជាក់ជាមិន​ខាន។

ដូច្នេះហើយ ក្រុម Monaco នៅតែមានសង្ឃឹមក្នុង​ការប្រជែងយកពាន League1 រដូវកាលនេះដដែល បើទោះបីជា ក្រុមមយនេះ បានលក់កីឡាករសំខាន់ៗមួយ​ចំនួនចេញ ដែលផ្ទុយពី Paris Saint Gemain ទិញកីឡាករល្អៗ ពង្រឹងក្លិបក៍ដោយនោះ។

Loading...