ព័ត៌មានកីឡា

Barcelona មិនចំណាយលុយ ក៍ទទួលបានខ្សែការពារ​ស្លាបដ៍ល្អរបស់ក្រុមបីសាចក្រហមដែរ

នៅរដូវក្តៅខាងមុខនេះ ក្រុមអ្នកមានបុណ្យ Barcelona នឹងទទួលបានសមាជិកថ្មីមួយរូបទៀត ពីក្រុមបីសាចក្រហម Mancheser United ដោយមិន​ចំណយលុយក្នុងការទិញកីឡាកររូបនេះឡើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ខ្សែការពារ Deley Blind ដោយមិនអស់តម្លៃ​ខ្លួន នៅរដូវក្តៅខាងមុខនេះ។ ជាការពិតណាស់ Blind នឹងត្រូវចប់កុងត្រាជាមួយក្រុម បីសាចក្រហម Manchester United នៅរដូវក្តៅខាងមុខនេះ ខណ:កីឡាកររូបនេះ នឹងមកលេង​ឲ្យក្រុម Barcelona ដោយមិនមានតម្លៃខ្លួនឡើយ។ យ៉ាងណាវិញនោះ ខាងក្រុម Barcelona វិញ ក៍កំពុងតែចាំទទួលកីឡាករហូរឡង់រូបនេះ ព្រោះថាក្រុមយក្សអេស្ប៉ាញមួយនេះ កំពុងតែត្រូវការខ្សែការពារបន្ថែមផង។

គួរបញ្ជាក់ផងដែរ Deley Blind បានជួយឲ្យក្រុមបីាចក្រហម Manchester United ឈ្នះពាន Europa League កាលពីរដូវកាលមុន រួមទាំងជួយក្រុមបីសាចក្រហម ឲ្យវិលមកលេង​នៅ Champion League ជាថ្មីផងដែរ។ ក៍ប៉ុន្តែ សម្រាប់រដូវកាលនេះ ខ្សែការពារស្លាបហូរឡង់ Deley Blind ហាក់មិនសូវបានលេងឲ្យក្រុមបីសាចក្រហម Manchester United នៅ Premier League នោះទេ ដោយ Man Utd តែងតែដាក់ Ashley Young លេងក្នុងជម្រើស ១១នាក់ដំបូង ខណ: Champion League ក៍មិនសូវបានលេងដែរ។

ដូច្នេះហើយ នៅរដូវក្តៅ​ក្រោយនេះ ពេលដែលកុងត្រារបស់ Blind ត្រូវចប់ជាមួយ Man Utd នោះ ខ្សែការពារស្លាបហូរឡង់រូបនេះ នឹងចាកចេញ ពី Old Trafford ទៅកាន់ក្រុម Barcelona ដោយគ្មានតម្លៃខ្លួនឡើយ។

មតិយោបល់