ព័ត៌មានកីឡា

កីឡាករបរទេសដែលស៊ុតបានច្រើនជាងគេនៅលីគថៃ បានត្រលប់មកលេងនៅ Thai League 1 ជាថ្មី

របាយការណ៍ពីប្រទេសថៃបានបង្ហាញថា Chiangrai United បានទទួលកិច្ចព្រមព្រៀងជាមួយអតីតខ្សែប្រយុទ្ធក្លិប Muangthong United កីឡាករ Cleiton Silva មកពីក្លិប Shanghai Shenxin F.C. នៃក្របខ័ណ្ឌ Chinese League One វិញ។

បន្ទាប់ពីបានចាប់ផ្តើមអាជីពនៅប្រេស៊ីលប្រទេសកំណើតរបស់ខ្លួន Silva បានសម្រេចចិត្តទៅក្រៅប្រទេស និងបានចូលរួមជាមួយនឹងក្លិបថៃ BEC Tero Sasana ក្នុងឆ្នាំ២០១២ ។ នៅរដូវកាលទី១ របស់ខ្លួនកីឡាករប្រេស៊ីលរូបនេះ បានឈ្នះពានរង្វាន់ស្បែកជើងមាសថៃជាមួយការស៊ុត ២៤គ្រាប់ ហើយនៅរដូវកាលក្រោយគាត់បានឈ្នះពានរង្វាន់ខ្សែប្រយុទ្ធឆ្នើមប្រចាំឆ្នាំ។

បន្ទាប់ពីបានសម្រេចចិត្តចាកចេញពីទឹកដីថៃ ទៅចូលរួមជាមួយក្លិបនៅប្រទេស មិចស៊ីកូ ក្នុងរយ:ពេលខ្លី ជាមួយក្រុម Querétaro និងក្រុម Delfines នៅចុងឆ្នាំ ២០១៤ ខ្សែប្រយុទ្ធប្រេស៊ីល បានមកចុះហត្ថលេខាជាមួយក្លិបថៃ Muangthong United នៅឆ្នាំ ២០១៤ មកដលឆ្នាំ ២០១៧ ហើយទទួលបានជោគជ័យយ៉ាងខ្លាំង ធ្វើឲ្យគាត់ក្លាយជាកីឡាករជនបរទេសដំបូងគេដែលរកគ្រាប់បាល់ចំនួន ១០០គ្រាប់ នៅក្នុងលីគប្រទេសថៃ។

កាលពីដើមឆ្នាំនេះ Silva បានទៅចូលរួមជាមួយក្រុម Shanghai Shenxin F.C. នៃក្របខ័ណ្ឌ Chinese League One ក្នុងកិច្ចសន្យារយ:ពេល ២ ឆ្នាំ ប៉ុន្តែថ្មីៗនេះត្រូវបានក្លិប Chiangrai United នាំយកមកលេងនៅលីគប្រទេសថៃវិញ៕

មតិយោបល់