Post News Media ព័ត៌មានកីឡា Zidane៖ មិនខ្...

Zidane៖ មិនខ្វល់ទិញកីឡាករថ្មី ឬកីឡាករណាចង់ចាកចេញ សំខាន់លើកពាន FIFA Club World Cup សិន

លោក Zinedine Zidane កំពុងតែផ្តោតសំខាន់ទៅលើការ​យកឈ្នះពាន FIFA Club World Cup នៅអារ៉ាប់រួមឆ្នាំនេះសិន ដែលក្នុងយប់នេះ Real Madrid ត្រូវប្រកួផ្តាច់ព្រ័ត្រជាមួយក្រុម Gremio របស់ប្រេស៊ីល។

បន្ទាប់ពីមានការចុះផ្សាយ ជាច្រើននាពេលកន្លងមក ទាក់ទងនឹង ការទិញចូលកីឡាករថ្មី នៅខែមករាខាងមុខនេះ រួមទាំងការចង់ចាកចេញ របស់កីឡាកររូបណាក៍ដោយ សម្រាប់លោក Zidane វិញ មិនខ្វល់ខ្វាយពីបញ្ហានេះឡើយ។ ជាក់ស្តែងណាស់ ក្នុងសន្និសិទ មុនការប្រកួតរវាងក្រុម Real Madrid ម្ចាស់ជើងឯកទ្វីបអឺរ៉ុប និង ក្រុម Gremio ម្ចាស់ជើងឯក​ អាមេរិកឡាទីននោះ លោក Zinedine Zidane បានផ្តោត​សំខាន់ទៅលើការឈ្នះពាន FIFA Club World Cup ជាង​គេបំផុត។

លោក Zidane មិនចាប់អារម្មណ៍ ចំពោះពាក្យចរចាមអារាមឡើយ លោកបានឲ្យដឹងថា Real Madrid នៅពេលនេះ មានគោលដៅធំ​ ក្នុងការយកឈ្នះពាន FIFA Club World Cup ដែល Real Madrid ត្រូវប្រឈមជាមួយក្រុមខ្លាំង Gremio ។ គួរបញ្ជាក់ផងដែរថា កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុម Real Madrid បានទម្លាក់ក្រុមម្ចាស់ផ្ទះអារ៉ាប់រួម Al-Jazira ខណ:ក្រុម Gremio បានទម្លាក់ក្រុមជើងឯក អាមេរិកខាងជើង Pachuca ដើម្បីឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រនេះ។

យ៉ាងណាវិញ សម្រាប់លោក Zidane មានបំណងចង់ឈ្នះពាននេះ ជាលើកទី២ ក្រោមការដឹកនាំរបស់លោក ព្រោះថាកាលពីឆ្នាំ​មុន លោកបានដឹកនាំឈ្នះពាននេះម្តងរួចហើយ ក្នុងទឹកដីជប៉ុន។ ដូច្នេះហើយ អ្វីដែលលោក Zinedine Zidane កំពុងតែផ្តោតនៅពេលនេះ គឺការឈ្នះពាន FIFA Club World Cup ខណ:ការប្រកួត នឹងថាប់ផ្តើនៅម៉ោង ១២ យប់នេះ។

Loading...