ព័ត៌មានកីឡា

ខ្សែបម្រើស្លាបកូនកាត់ថៃ-ស៊ុយអែត Robin Holm ចូលរួមជាមួយក្លិប Bangkok Glass

ក្លិប Bangkok Glass បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករខ្សែបម្រើស្លាបថៃ-ស៊ុយអែតវ័យ ១៨ ឆ្នាំ Robin Holm សម្រាប់ត្រៀមរដូវកាលក្រោយ។

កើតនៅក្នុងគ្រួសារនៃឪពុកស៊ុយអ៊ែតនិងម្តាយជនជាតិថៃ កីឡាករ Holm ធ្លាប់ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិស៊ុយអែត U -17 ។ ទោះបីជាយ៉ាងណាក៏ដោយរូបគេបានសម្រេចចិត្តចូលលេងឱ្យក្រុមជម្រើសជាតិថៃ អាយុក្រោម ១៩ ឆ្នាំ និងត្រូវបានបញ្ចូលក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ីស ក្នុងជំនួបមិត្តភាពកាលពីដើមខែតុលា។

មុនពេលចូលរួមក្នុងក្រុម Bangkok Glass កីឡាករវ័យក្មេងរូបនេះ បានចូលរួមជាមួយក្រុម Vasalunds IF ដែលកំពុងលេងនៅក្នុងក្របខ័ណ្ឌទីបីនៃប្រទេសស៊ុយអែត។ គាត់ទើបតែត្រលប់មកពីការហ្វឹកហាត់ជាមួយនឹងក្រុម Cezero Osaka ក្នុងក្របខ័ណ្ឌ J1 League ក្នុងរយ:ពេលពីរសប្តាហ៍ នេះបើតាមសេចក្តីរាយការណ៍ដោយ Buaksib ៕

មតិយោបល់