ព័ត៌មានកីឡា

Free kick ១គ្រាប់របស់ Ronaldo ធ្វើឲ្យ Real Madrid បង្កើតកំណត់ត្រាថ្មី

កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានស៊ុត Free kick ១គ្រាប់ ជួយឲ្យក្រុមអធិរាជស Real Madrid ឈ្នះពាន FIFA Club World Cup នៅអារ៉ាប់រួមឆ្នាំនេះជាថ្មីម្តងទៀត។

យ៉ាងណាវិញនោះ ១គ្រាប់យ៉ាងស្អាត របស់កំពូល​ខ្សែប្រយុទ្ធ ចាស់វស្សារូបនេះ បានបង្កើតកំណត់ត្រាថ្មីមួយ​ឲ្យក្រុម Real Madrid នៅរដូវកាលថ្មីនេះ។ កំណត់ត្រាថ្មី ដែល Real Madrid ទទួលបានក្រោយពីឈ្នះពាន FIFA Club World Cup ២០១៧ នេះ គឺ Real Madrid បានក្លាយជាក្រុមដំបូងគេបំផុត ដលអាចការពារពានរង្វាន់​ក្លិបអាជីពពិភពលោកនេះបាន។ ក្នុងនោះដែរ Real Madrid បានឈ្នះពាន FIFA Club World Cup ២ឆ្នាំជាប់ៗគ្នា ( ២០១៦ និង ២០១៧ ) ដោយមិនគិតពីការ​ឈ្នះពាននេះ កាលពីឆ្នាំ ២០១៤ឡើយ។ គួរតែបញ្ជាក់ផងដែរថា តាំងពីបង្កើតពាន FIFA Club World Cup នេះមក នៅមិនទាន់មានក្រុមណាមួយ ដែលអាចឈ្នះពាននេះ ២ឆ្នាំជាប់គ្នាណាស់ ក៍ប៉ុន្តែ Real Madrid អាចធ្វើបាន ដែលនេះ គឺជាកំណត់ត្រាយ៉ាងល្អ របស់ក្លិបបាល់ទាត់អេស្ប៉ាញមួយនេះ។

យ៉ាងណាវិញ គុណ សម្បត្តិដ៍ធំ ដែលធ្វើឲ្យ Real Madrid បង្កើតកំណត់ត្រា​យ៉ាងល្អ នេះ ដោយសារតែការចូលរួមយ៉ាងសកម្មពីសំ​ណាក់ កីឡាករទាំងអស់ របស់ Real Madid ជាពកសេសនោះ គឺគ្រាប់បាល់ Free kick ដ៍មានតម្លៃ របស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបានជួយឲ្យ Real Madrid យកឈ្នះក្រុម Gremio ក្នុងលទ្ធផល ១-០ នាវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup៕

//www.youtube.com/watch?v=28Jgz9Sc-S4

មតិយោបល់