ព័ត៌មានកីឡា

ប៉ះក្រុមខ្លាំងមិនចាញ់ មកចាញ់ក្រុម Udinese

ក្រុមយក្សអីតាលី Inter Milan បានស្គាល់ការបរាជ័យលើកដំបូង ក្នុងរដូវកាលនេះហើយ ដែលការបរាជ័យនេះ នៅក្នុងទឹកដីរបស់ពួកគេទៀត ក្រោម​ថ្វីជើងក្រុម Unidese ។

បន្ទាប់ពីជាច្រើនប្រកួតកន្លងមក Inter Milan មិនស្គាល់ពាក្យថាចាញ់ នៅឡើយនោះ ពេលនេះ ក្រុមដែលកំពុងឡើងកូដមួយនេះ បានភ្លក់រសជាតិ ចាញ់​ការប្រកួតដំបូងហើយ។ ជាក់ស្តែងណាស់ ក្នុងការបើកទ្វារ San Siro ទទួលក្រុម Udinese យប់មិញនេះ ក្រុម Inter Milan បានបរាជ័យក្នុងលទ្ធផល ៣-​១ ។ ចាប់ផ្តើមការប្រ​កួតភ្លាម ក្រុមភ្ញៀវ អាចរកបាន១គ្រាប់នាំមុនមុនតាំងពីនាទី ទី១៤ ដោយការស៊ុតរបស់កីឡាករ Kevin Lasagna ក៍ប៉ុន្តែ ត្រូវបានតាមស្មើមកវិញភ្លាមៗ ដោយការស៊ុតរបស់ ខ្សែប្រយុទ្ធកំពុងមានប្រជាប្រិយភាព Mauro Icardi នៅនាទីទី១៥ ពោលមិនបាន១នាទីទី នៃការនាំមុខរបស់ ក្រុម Udinese ឡើយ ដែលធ្វើឲ្យតង់ទី១ ក្រុមទាំង២ បានបញ្ចប់លទ្ធផលបណ្តោះអាសន្ន ក្នុងតង់ទីមួយ ១-១ ។

ឈានចូលដល់តង់ទី២ ក្រុម Inter Milan បានបន្តការវាយលុក​ លើក្រុមភ្ញៀវ Udinese ដើម្បីរក្សាកំ​ណត់ត្រា មិនចាញ់របស់ពួកគេ។ យ៉ាងណាវិញ ក្រុម Udinese បានរកគ្រាប់បាល់បន្ថែមបាន១គ្រាប់ទៀត ដោយការស៊ុតបាល់ ១១ម៉ែត្ររបស់កីឡាករ Rodrigo De Paul នៅនាទីទី៦១ រួមនឹងគ្រាប់បាល់ផ្តាច់ក្តីសង្ឃឹមរបស់​ក្រុម Inter Milan នៅនាទីទី៧៧ ដោយកីឡាករ Antonin Barak ។ ដូច្នេះហើយ ក្រុម Inter Milan បានស្គាល់បរាជ័យលើកដំបូងក្រោមស្នាដៃ ក្រុម Udinese ក្នុងលទ្ធផល ៣-១ ខណ:នេះ គឺជាការបរាជ័យលើកដំបូង ក្នុងដីខ្លួនឯង​ នារដូវកាលនេះ។

គួរបញ្ជាក់ផងដែរថា Inter Milan បានទប់ស្មើក្រៅដីជាមួយ Napoli, Juventus ហើយបំបាក់ Lazio, Roma និង AC Milan បានតែផ្ទុយ​មកវិញ បែរជាមកចាញ់ក្រុម Udinese ក្នុងដីខ្លួនឯង ទៅវិញ។

មតិយោបល់