Post News Media ព័ត៌មានកីឡា យាយពីថាចុងម៉ោ...

យាយពីថាចុងម៉ោង ស៊ុតនោះស៊ុត

ក្រុមបាល់ទាត់ Manchester City នៅតែរក្សាកំណត់ត្រា​របស់ពួកគេបានយ៉ាងល្អ ដោយបន្តបំបាក់ក្រុមមាន់ខ្នាយ​មាស Tottenham Hotspur ក្នុងលទ្ធផលយ៉ាងចស់ដៃ ៤-១ យប់មិញនេះ។

ជាការពិតណាស់ ការប្រកួតរវាងក្រុម Manchester City និងTottenham ពិតជាកក្រើកខ្លាំងមែនទែន សម្រាប់អ្នក​ទស្សនាទាំងអស់។ អ្វីដែលជាការចាប់អារម្មណ៍ធំបំផុតនោះ នៅកៀកចុងតង់ទី២ ទៅហើយនោះ ក្រុមទាំង២ បានធ្វើឲ្យ​របូតគ្រាប់បាល់ទាំងសងខាងរហូតដល់ទៅ ៤គ្រាប់ឯណោះ។ យ៉ាងណាវិញ ក្រុមម្ចាស់ផ្ទះ Man City បានបើកការនាំមុខមុន តាំងពីតង់ទី១ នាទីទី១៤ ដោយកីឡាករ Ilkay Goendogan ដែលធ្វើឲ្យនាំមុខក្រុម Spurs ក្នុងលទ្ធផល ១-០ ។ ក៍ប៉ុន្តែ ឈានចូលដល់តង់ទី ក្រុម Spurs បានបើកការវាយលុកយ៉ាងខ្លាំង តែពួកគេ​ ហាក់មិនបានទទួលលទ្ធផលឡើយ ដោយត្រូវក្រុម Man City បន្តស៊ុតផ្ទួនៗ ចាប់ពីកៀកចុងម៉ោងរហូតដល់ទៅ៣​គ្រាប់​ ដែលស៊ុតបានដោយ Kevin De Bruyne នៅនាទីទី៧០ និង Raheem Sterling ២គ្រាប់ នៅនាទីទី៨០ និង ៩០ ស្របពេលដែល Gabriel​ Jusus បានភ្លាត់ស្នៀតទាត់មិនចូលបាល់ ១១ម៉ែត្រ១គ្រាប់កាលពី​នាទីទី៨៥។ យ៉ាងណាវិញ នៅម៉ោងបន្ថែម ក្រុម Tottenham បានត្រឹមសងវិញ១គ្រាប់ប៉ុណ្ណោះ តាមរយ:ការស៊ុតរបស់ កីឡាករ Christian Ericksen ។

ដូច្នេះហើយ ក្រុម Manchester City នៅតែរក្សាកំណត់ត្រាយ៉ាងល្អ ក្នុងរដូវកាលនេះ ដោយមិនទាន់ស្គាល់ចាញ់នៅឡើយទេ ព្រមទាំងបន្តឈរកំពូល​តារាងដាច់តែម្តង។ គួរបញ្ជាក់ផងដែរថា គិតត្រឹមការប្រកួតនេះ Man City បានយកឈ្នះក្រុមខ្លាំងទាំងអស់នៅ Premier League មាន Aesnal, Man Utd, Chelsea, Tottenham និង Liverpool ដែលមានន័យថា ៩០%ហើយ ដែល Man City ឈ្នះពាន Premier League រដូវកាលនេះ។

Loading...