Post News Media ព័ត៌មានកីឡា Suarez និង Pa...

Suarez និង Paulinho ចែកគ្នាស៊ុតម្នាក់២គ្រាប់ ខណ: Messi ស៊ុតបាល់១១ម៉ែត្រមិនចូល

ក្រុម Barcelona បានរក្សាភាពខ្លាំងក្លារបស់ពួកគេដដែល ដោយមិនទាន់ចាញ់ការប្រកួតនៅឡើយទេ​ ក្រោយពីក្លិបកំ​ពូលនៅអេស្ប៉ាញមួយនេះ បានយកឈ្នះក្រុម​ Depotivo La Coruna ក្នុងលទ្ធផល ៤-០ យប់មិញនេះ។

ជាក់ស្តែងណាស់ នេះគឺជាជ័យជម្នះថ្មីមួយទៀត ដែលក្រុម​យក្ស Barcelona បានបង្ហាញឲ្យឃើញថា រដូវកាលនេះ ពួកគេកំពុងតែត្រៀមដណ្តើមពានយកពី Real Madrid មកវិញ។ យ៉ាងណាវិញនោះ ៤គ្រាប់របស់ក្រុម Barcelona រកបានដោយការចែកគ្នាស៊ុតម្នាក់ ២គ្រាប់របស់ខ្សែប្រយុទ្ធ Luis Suarez និង Paulinho ខ: Suarez ស៊ុតបាននៅនាទីទី២៩ និង៤៧ រីឯ Paulinho ស៊ុតបាននៅនាទីទី៤១ និង៧៥។ ក៍ប៉ុន្តែ ខ្សែប្រយុទ្ធកំពូល​អាហ្សង់ទីន Lionel Messi វិញ បានខកខានរកគ្រាប់ បាល់របស់រូបគេ ដោយកីឡាកររូបនេះ ស៊ុតបាល់ ១១ម៉ែត្រ​មិនចូលនៅនាទីទី៧០។

ដូច្នេះហើយ ក្រុម Barcelona នៅតែរក្សាកំពូលតារាងដដែល ដោយមិនទាន់ស្គាល់ចាញ់ការប្រកួតនៅឡើយទេ ក្នុងរដូវ​កាលនេះ។ គួរបញ្ជាក់ផងដែរថា ក្រុម Barcelona នាំមុខក្រុម Atletico Madrid ៦ពិន្ទុ និង Valencia ៨ពិន្ទុ ខណ: នាំមុខ​ Real Madrid រហូតដល់ទៅ ១១ពិន្ទុ តែនៅសល់១ប្រកួតក្នុងដៃ។

Loading...