ព័ត៌មានកីឡា

Salah​ បន្ថែមការនាំមុខលើ Harry Kane

ខ្សែប្រយុទ្ធស្លាបអេហ្ស៊ីប Mohamed Salah បានស៊ុតបន្ថែម១គ្រាប់ទៀត ក្នុងការបន្តនាំមុខគ្រាប់បាល់​លើខ្សែប្រយុទ្ធម្ចាស់ស្បែកជើងមាស ២រដូវកាលជាប់គ្នា Harry Kane ។

គិតត្រឹមការប្រកួតយប់មិញនេះ Mohamed Salah ស៊ុតបាន ១៤គ្រាប់ហើយ សម្រាប់ក្របខ័ណ្ឌ Premier League រដូវកាលថ្មីនេះ។ ជាក់ស្តែងណាស់ ១៤គ្រាប់របស់ Salah កំពុងតែនាំមុខលើខ្សែប្រយុទ្ធឆ្នើមអង់គ្លេស Harry Kane ដែលស៊ុតបានត្រឹម ១២គ្រាប់ប៉ុណ្ណោះ គិតត្រឹម ១៧ប្រកួតដូចគ្នា។ គួរបញ្ជាក់ផងដែរថា Mohamed Salah ទើបតែផ្លាស់ពីក្រុម Roma មកកាន់ក្រុហង្សក្រហម Liverpool កាលពីរដូវក្តៅកន្លងមកប៉ុណ្ណោះ ក៍ប៉ុន្តែ កីឡាករអេហ្ស៊ីបរូប​នេះ តែងតែស៊ុតបញ្ចូលទីសឹងគ្រប់ការប្រកួតឲ្យ Liverpool ដែលនេះ បង្ហាញឲ្យឃើញថា Salah គឺជាកីឡាករដែលពោរពេញទៅដោយសមត្ថភាពយ៉ាងល្អមួយរូប។ យ៉ាងណាវិញនោះ បើតាមការវិភាគពីតម្លៃខ្លួន ដែល Liverpool ផ្ទេរ Salah ពី Roma មកនោះ ហាក់ដូចជាមិនសមនឹងសមត្ថភាពរបស់រូបគេឡើយ ខណ:តម្លៃជាង៣០លានផោន តែពេលមកលេងឲ្យក្លិបវិញ សឹងល្អជាងកីឡាករដែលមានតម្លៃមហាសាលទៅទៀត។

ដូច្នេះហើយ ខ្សែប្រយុទ្ធស្លាបអេហ្ស៊ីប Mohamed Salah កំពុងតែនាំមុខ គ្រាប់បាល់លើអតីតម្ចាស់ស្បែកជើងមាស ២ឆ្នាំជាប់ៗគ្នា ដោយស៊ុតបាន ១៤គ្រាប់​ ក្នុងការប្រកួត ១៧លើកនៅ Premier League រដូវកាលនេះ។

https://www.youtube.com/watch?v=EE8XKseUlto

មតិយោបល់