Post News Media ព័ត៌មានកីឡា Juventus លុត ...

Juventus លុត Bolonga ឡើងមកឈរលេខ២

ក្រុមសេះបង្កង់ Juventus បានទៅលុតក្រុម Bologna ដល់ក្នុងដី ៣-០ ឡើងមកឈរលេខ២ ក្នុងតារាងវិញ តាមពីក្រោយក្រុម កំពូលតារាង Napoli ត្រឹមតែ១ពិន្ទុ​ប៉ុណ្ណោះ។

ការយកឈ្នះក្រុម Bologna ៣-០ យប់មិញនេះ បានធ្វើឲ្យ​ក្រុមការពារជើងឯកចាស់មួយនេះ បានបន្តមកប្រដេញពិន្ទុ​ជាមួយក្រុម Napoli បន្តទៀត។ ៣គ្រាប់របស់ក្រុមសេះបង្កង់ Juventus រកបានដោយ​កីឡាករ Miralem Pjanic នៅនាទីទី២៧, Mario Mandzukic នៅនាទីទី៣៦ និងកីឡាករ Blaise Matuidi នៅនាទីទី៦៤។ ឆ្លងកាត់ការប្រកួតនេះ ជាការប្រកួតទី១៧ហើយ ក្នុងលីគដែលក្រុម Juventus មាន ៤១ពិន្ទុ តាមពីក្រោយក្រុម Napoli ត្រឹម១ពិន្ទុ ដែលមាន៤២ពិន្ទុ ខណ:ក្រុម Inter Milan មាន ៤០ពិន្ទុឈរលេខ៣ ក្នុងពូល។ ដូច្នេះហើយ ក្រុម សេះបង្កង់ Juventus នៅតែមានក្តីសង្ឃឹម ក្នុងការការពារ​ជើងឯករបស់ពួកគេ ក្នុងរដូវកាលនេះបន្តទៀត ដោយ១ពិន្ទុ តាមពីក្រោយ Napoli មិនមែនជារឿងពិបាកឡើយ សម្រាប់ក្រុមកំពូលរបស់អ៊ីតាលីរូបនេះ។

គួរបញ្ជាក់ផងដែរថា ក្រៅពីការប្រជែងពាន Serie A ក្រុមសេះបង្កង់ Juventus នៅមានភារកិច្ចដ៍ចម្បងគឺ ត្រូវលេងក្នុងពាន UEFA Champion League វគ្គ១៦ក្រុមចុងក្រោយបន្តទៀត ដោយត្រូវជួបក្រុម​ខ្លាំងអង់គ្លេស Tottenham Hotspur ។

Loading...