Post News Media ព័ត៌មានកីឡា Carlos Tevez ...

Carlos Tevez អាចវិលត្រឡប់ទៅកាន់ក្លិបដំបូងក្នុងអាជីពវិញ

យោងតាមអនុប្រធានក្លិបលោក Horacio Paolini បាននិយាយថា Carlos Tevez បានវិលត្រឡប់មកកាន់ក្លិប Boca Juniors វិញហើយ នឹងអាចបង្ហាញខ្លួននៅរដូវកាលក្រោយផងដែរ។

លោក Paolini បានប្រាប់ទូរទស្សន៍ TyC Sports ថា៖ “វាគួរតែត្រូវបានដោះស្រាយក្នុងរយ:ពេលពីរបីថ្ងៃទៀត។ “ខ្ញុំស្វាគមណ៍គាត់ជារៀងរហូត”។ Tevez បានចាកចេញពីក្លិប Boca Juniors ទៅចូលរួមក្រុម Shanghai Shenhua លើកិច្ចព្រមព្រៀងផ្ទេរមួយ កាលពីឆ្នាំមុន។ ទោះបីជាបានក្លាយជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់ក៏ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ បានព្យាយាមរកកន្លែងថ្មី ក្រៅពីនៅក្នុងក្រុមចិន។ គាត់បានស៊ុតបាល់បញ្ចូលទីត្រឹមតែ ៤ គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួតក្នុងលីគចំនួន ១៦ដង ដូច្នេះគាត់ត្រូវរងការរិះគន់យ៉ាងខ្លាំងពីមន្ត្រីនិងអ្នកគាំទ្ររបស់ក្លិបចិន។

គួរំលឹកផងដែរថា Tevez ក្នុងការចាប់អាជីពជាកីឡាករបាល់ទាត់នៃឈុតធំ គឺក្លិប Boca Juniors នេះហើយ ដែលកីឡាករវ័យ ៣៣ ឆ្នាំរូបនេះ បានលេងមុនគេ ក្នុងអំឡុងឆ្នាំ ២០០១-២០០៤៕

Loading...