Post News Media ព័ត៌មានកីឡា Man Utd ត្រៀម...

Man Utd ត្រៀម៣០លានផោន នាំយកអតីតកីឡាកររបស់ខ្លួនដែលលក់ចេញ ៦លានផោន មកវិញ

ក្រុមបីសាចក្រហម Manchester United មានគម្រោងនាំយកអតីត ខ្សែការពាររបស់ពួកគេត្រឡប់មកវិញ នៅខែមករាខាងមុខនេះ ដើម្បីមកបំពេញតំបន់ការពារ​ដែល​កំពុងត្រូវការយ៉ាងចាំបាច់ នៅក្នុងពេលនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា លោក Jose Mourinho បានត្រៀមនាំយក​ខ្សែការពារ Jonny Evans ពីក្រុម West Brom ត្រឡប់មកវិញ។ ការនាំយកកីឡាករវ័យ ២៩ឆ្នាំ មកវិញនេះ មិនមែនមាន័យថា បីសាចក្រហម មិនមានខ្សែការពារគ្រប់គ្រាន់ឡើយ ក៍ប៉ុន្តែ ខ្សែការពារមួយចំនួន លេងមិនទាន់ស៊ីចង្វាក់គ្នា ដូចជា Lindelof មិនទាន់ស៊ាំនឹង Premier League ខណ: Marcus Rojo ទើបជាពីរបួស ខណ:កីឡាករមួយចំនួនទៀត មានបញ្ហារបួស។ យ៉ាងណាវិញ បើតាមការឲ្យដឹងពីប្រភពខាងលើនេះ Jonny Evans នឹងត្រូវទៅជំនួសតំណែងរបស់ ខ្សែការពារ Eric Bailly ដែលកំពុងតែមានបញ្ហារបួស មិនទាន់ជានៅឡើយនោះ។ ម្យ៉ាងវិញទៀត ក្រុមបីសាចក្រហម Manchester United នឹងទិញយក​ខ្សែការពាររូបនេះ ត្រឡប់មកវិញ នៅខែមករាខាងមុខនេះ នៅពេលដែលទីផ្សរដោះដូរកីឡាករ ចាប់ផ្តើមបើកនោះ។

គួរបញ្ជាក់ផងដែរថា ក្រុមបីសាចក្រហម Manchester United បានលក់ខ្សែការពារ Jonny Evans ឲ្យក្រុម West Brom កាលពី២ឆ្នាំមុន ក្នុងតម្លៃ៦លានផោន ខណ:ក្រុមបីសាចក្រហម នឹងទិញយក Evans មកវិញ ក្នុងតម្លៃ ៣០លានផោន នៅខែមករាខាងមុខនេះ។ យ៉ាងណាវិញ ក្រុម Man Utd នឹងត្រូវជួបគូប្រជែងដ៍ធំគឺ Arsenal និង Manchester City ដែលចង់បានខ្សែការពាររូបនេះផងដែរ។ ដូច្នេះហើយ ក្រុមបីសាចក្រហម នឹងទិញយកខ្សែការពារ ដែលជាអតីតកីឡាកររបស់ខ្លួន Jonny Evans ត្រឡប់មកកាន់ Old Trafford វិញ នៅខែមករានេះ។

Loading...