Post News Media ព័ត៌មានកីឡា ប្រធានក្រុម A...

ប្រធានក្រុម Andres Iniesta របស់ Barcelona បដិសេធការលុយធំនៅចិន

ខ្សែបម្រើប្រយុទ្ធ Andres Iniesta របស់ក្លិប Barcelona បានច្រានចោលការផ្លាស់ប្តូរដែលទទួលប្រាក់ច្រើន ពេលទៅកាន់ក្របខ័ណ្ឌ Chinese Super League ។ នេះបើយោងតាម Mundo Deportivo ។

កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ បានបង្ហាញខ្លួនត្រឹមចំនួន ១៧ លើកប៉ុណ្ណោះ ក្នុងជំនួបផ្សេងៗ នារដូវកាលនេះ បន្ទាប់ពីមានរឿងនៅតំបន់កាតាឡាន រហូតមកដល់ពេលនេះគាត់បានយល់ព្រមស្នាក់នៅក្លិប Barcelona ដោយចុះហត្ថលេខាលើកិច្ចសន្យាបន្តនៅទឹកដី Nou Camp។ ទន្ទឹមនឹងនេះដែរប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញបានអះអាងថាកីឡាករមិត្តរួមក្រុមបច្ចុប្បន្នរបស់ Iniesta គឺខ្សែការពារ Javier Mascherano ត្រូវបានគេប្រាប់ឱ្យចាកចេញពីក្លិប Barcelona នៅខែមករាហើយទិសដៅបន្ទាប់របស់គាត់អាចជា Hebei Fortune ជាក្រុមរបស់ចិន។

ទោះជាយ៉ាងណាក្រុម Super League របស់ប្រទេសចិនបានច្រានចោលពាក្យចចាមអារ៉ាម ដែលថាខ្លួនមានបំណងនាំយក ខ្សែការពារ Javier Mascherano ពីក្លិប Barcelona៕

Loading...