ព័ត៌មានកីឡា

Man Utd ត្រៀមបន្ថែមកម្លាំងនៅតំបន់កណ្តាល

ក្រុមបីសាចក្រហម Manchester United បានត្រៀមនាំយកខ្សែបម្រើនៅតំបន់កណ្តាលមួយរូបបន្ថែមទៀត ដើម្បីមកពង្រឹងក្លិប ដើម្បីប្រជែងយកពាន នៅរដូវ​កាលនេះ។

បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុម​បីសាចក្រហម Manchester United បានត្រៀមទិញយកខ្សែបម្រើកណ្តាលរបស់ក្រុម Real Madrid គឺកីឡាករ Mateo Kovacic ។ ជាការពិតណាស់​ ថ្វីបើក្រុម Man Utd មានខ្សែបម្រើល្អៗ ដូចជា Paul Pogba, Ander Herrera និង Nemanja Matic ក៍ដោយ តែក្រុមបីសាចក្រហម នៅតែត្រូវការខ្សែបម្រើបន្ថែមដដែល។ ម្យ៉ាងវិញទៀតនោះ Mateo Kovacic ហាក់មិនស្ថិតក្នុងក្រសែភ្នែក របស់លោក Zinedine Zidane ឡើយ​ ដោយរូបគេតែងតែស្ថិតក្នុងតួរងរបស់ Toni Kroos, Casemiro និង Luka Modric ជានិច្ច។

យ៉ាងណាវិញ​នោះ សម្រាប់ក្រុមបីសាចក្រហម Manchester United វិញ ពិតជាត្រូវការកម្លាំងនៅតំបន់កណ្តាលយ៉ាងចាំបាច់បំ​ផុត ព្រោះថា ខ្សែបម្រើរបស់ក្រុមអង់គ្លេសមួយនេះ ប្រឈមបញ្ហា នៅពេលដែលមាននរណាម្នាក់រងរបួស ឬទទួលការពិន័យនោះ។ ក៍ប៉ុន្តែ អ្វីដែលជាបញ្ហាចោទ សម្រាប់ Man Utd នោះគឺ​ Kovacic ផ្ទាល់តែម្តង ដែលរូប​ញេមានបំណងចង់មកកាន់ Man Utd ឬយ៉ាងណា ខណ:កាលពីរដូវក្តៅ កន្លងមក ខ្សែបម្រើក្រូអាត រូបនេះ មិនព្រមចាកចេញពី Real Madrid ឡើយ។

ដូច្នេះហើយ រង់ចាំមើលថា តើក្រុមបីសាចក្រហម Manchester United អាចទិញបានខ្សែបម្រើ Mateo Kovacic ពី Real Madrid បានដែរឬទេ?

មតិយោបល់