ព័ត៌មានកីឡា

Koravit Namwiset ចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយ PTT Rayong FC

ក្លិប PTT Rayong FC បានបញ្ចប់ការផ្ទេរខ្សែការពារ Koravit Namwiset មកពីក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Thai League T1 គឺ Buriram United ។

យោងតាមសេចក្តីប្រកាសនៅលើគេហទំព័រផ្លូវការរបស់ក្លិបកាលពីថ្ងៃច័ន្ទថា កីឡាករ Koravit Namwiset បានចុះហត្ថលេខាលើកិច្ចសន្យាពីរឆ្នាំជាមួយនឹងក្រុមនៅក្របខ័ណ្ឌ Thai League 2 ។ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យានេះ លោកនាយក Kamonwan Wongwai របស់ក្រុម PTT Rayong FC បាននិយាយថា៖ “ហេតុផលដែលយើងចុះហត្ថលេខាលើ Namwiset គឺថាគាត់គឺជាខ្សែការពារដ៏រឹងមាំដែលមានគុណភាពខ្ពស់ ដូចជាកីឡាករបរទេស។ គាត់មានបទពិសោធន៏នៅក្នុងការប្រកួតធំៗ ទាំងអស់របស់ក្រុមជម្រើសជាតិនិងក្លិប។ គាត់ក៏មានអាកប្បកិរិយាល្អដែរ “។

លោកបានបន្ថែមថា៖ «យើងជឿជាក់ថា Koravit នឹងអាចធ្វើការជាមួយកីឡាករល្អៗ ជាច្រើនដើម្បីពង្រឹងក្រុមនៅក្នុងរដូវកាលក្រោយនៃក្របខ័ណ្ឌ Thai League 2 »៕


មតិយោបល់