Post News Media ព័ត៌មានកីឡា ខ្សែប្រយុទ្ធក...

ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Kang Soo-il បានចូលរួមជាមួយនឹងក្រុម Ratchaburi FC

យោងតាមរបាយការណ៍ពីប្រទេសថៃបានឱ្យដឹងថា Ratchaburi FC បានប្រកាសពីការផ្ទេរខ្សែប្រយុទ្ធកូរ៉េខាងត្បូង Kang Soo-il ពីក្រុម Thesakakusatsu Gunma នាក្របខ័ណ្ឌ Japanese J2 ។

កើតនៅប្រទេសកូរ៉េនិងម្ដាយជនជាតិអាហ្វ្រិក ខ្សែប្រយុទ្ធ Kang បានបោះបង់ការសិក្សានៅសាកលវិទ្យាល័យដើម្បីចាប់ផ្តើមអាជីពបាល់ទាត់។ ក្នុងឆ្នាំ ២០០៧ កីឡាករកូនកាត់រូបនេះ បានចូលលេងនៅក្រុម Incheon United ជាទីដែលគាត់ស៊ុតបញ្ចូលទីបាន ៦ គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៧ លើក ក្នុងបំណងរកលុយដើម្បីទ្រទ្រង់គ្រួសាររបស់គាត់ បន្ទាប់ពីម្តាយរបស់គាត់រងរបួសខ្នង។

ក្នុងឆ្នាំ ២០១១ កីឡាករវ័យ ៣០ ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុម Jeju United មុនពេលត្រូវខ្ចីជើងទៅ Pohang Steelers រយ:ពេល ៣ ឆ្នាំក្រោយមក។ ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ ២០១៨ ជាមួយ មីយ៉ាន់ម៉ា នៅខែមិថុនា ឆ្នាំ ២០១៥ Kang ត្រូវបានគេធ្វើតេស្តជាវិជ្ជមានឃើញប្រើថ្នាំស្តេរ៉ូអ៊ីត និងបានហាមឃាត់មិនឲ្យលេងបាល់ ២ ឆ្នាំ។

នៅពេលដែលការពិន័យរបស់គាត់ត្រូវបានបញ្ចប់ Kang បានផ្លាស់ប្តូរទៅកាន់ក្រុម Thespakusatsu Gunma វិញ មុនពេលមកចូលរួមជាមួយក្រុមថៃនេះ៕

Loading...