ព័ត៌មានកីឡា

U-23 វៀតណាម រៀបចំប្រកួតមិត្តភាពជាមួយក្លិបកូរ៉េ Ulsan Hyundai FC ដើម្បីត្រៀម AFC U-23 Championship

ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម ២៣ឆ្នាំ បានណាត់ប្រកួតជាមួយក្រុម Ulsan Hyundai FC របស់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ដើម្បីត្រៀមសម្រាប់ AFC U-23 Championship នៅឆ្នាំក្រោយ។

ការប្រកួតនឹងប្រព្រឹត្តទៅនៅម៉ោង ៧:០០ នាទីល្ងាច នៅថ្ងៃទី ២១ ខែធ្នូ នៅពហុកីឡដ្ឋាន Hang Day នាទីក្រុងហាណូយ។ យោងតាមកាលវិភាគអ្នកឈ្នះពានរង្វាន់ FA Cup របស់កូរ៉េនឹងមកដល់ប្រទេសវៀតណាមនៅថ្ងៃទី ២០ ខែធ្នូ។ លោកគ្រូបង្វឹក Kim Dae-hoon បានរួមបញ្ចូលកីឡាករសំខាន់ៗជាច្រើននៅក្នុងក្រុមរួមមានកីឡាករខ្សែការពារ Kang Min Soo ដែលបានចូលរួមប្រកួត World Cup ឆ្នាំ ២០១០ ជាមួយក្រុមជម្រើសជាតិកូរ៉េនិងកីឡាករ Lee Sang-heon បានលេង U-20 World Cup ឆ្នាំ ២០១៧ ។ ក្រុម U-23 វៀតណាម ទើបតែបញ្ចប់យុទ្ធនាការរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ M-150 Cup ជាមួយនឹងការបញ្ចប់ចំណាត់ថ្នាកលេខ៣ បន្ទាប់ពីការទទួលជ័យជម្នះ ២-១ លើគូប្រជែងសំខាន់ថៃ។

នៅឆ្នាំ ២០១៨ ក្នុងពានរង្វាន់ U-23 Championship គ្រូបង្វឹក Park Hang-seo និងដឹកនាំក្រុមផ្កាយមាស លេងក្នុងពូល D ជាមួយគូប្រជែងដ៏ខ្លាំងៗមានដូចជា កូរ៉េខាងត្បូង, អូស្ត្រាលី និងស៊ីរី៕

មតិយោបល់