Post News Media ព័ត៌មានកីឡា Vinicius មកទស...

Vinicius មកទស្សនា El Clasico ដោយផ្ទាល់មុនផ្លាស់​មក​លេងឲ្យ Real Madrid

កីឡាករវ័យក្មេងប្រស៊ីល Vinicuius បានមកទស្សន:កិច្ច នៅទីក្រុងម៉ាឌ្រីត រយ:ពេល៧ថ្ងៃ ដើម្បីមកទស្សនាការប្រកួត El Clasico ដោយផ្ទាល់ រវាងក្រុម Real Madrid និង Barcelona ។

បើតាមការឲ្យដឹង ពី Marca ខ្សែប្រយុទ្ធវ័យ១៧ឆ្នាំ Vinicius បានមកដល់ទីក្រុងម៉ាឌ្រីតហើយ នៅមុនការប្រកួត El Clasico មកដល់ នៅចុងសប្តាហ៍នេះ។ បើតាមរបាយការណ៍ខាងលើ បានឲ្យ​ដឹងបន្ថែមទៀតថា មិនត្រឹមតែមកទស្សនាការប្រកួត El Clasico ដោយផ្ទាល់ប៉ុណ្ណោះទេ កីឡាករវ័យក្មេងប្រេស៊ីលរូបនេះ បានមករកទិញផ្ទះ នៅក្នុងទីក្រុងម៉ាឌ្រីត ដើម្បីទុកសម្រាប់ពេលដែលរូបគេ​ផ្ទាល់មកលេងឲ្យក្រុម Real Madrid នៅពេលគ្រប់អាយុ ១៨ឆ្នាំ។

ម្យ៉ាងវិញទៀតនោះ Vinicius នឹងធវើដំណើរទៅកាន់ទីលានហ្វឹកហាត់របស់ក្រុម Real Madrid នៅ Veldebebas និង Santiago Bernabeu ដើម្បីមើលពីការគ្រប់គ្រង និងរបៀបហ្វឹកហាត់នៅ Real Madrid ។ គួរបញ្ជាក់ផងដែរថា ក្រុម Real Madrid បាន​ទិញកីឡាករ Vinicius ពីក្រុម Flamengo ក្នងតម្លៃ ៤៥លានអឺរ៉ូ កាលពីរដូវក្តៅកន្លងមក តែបានឲ្យក្រុមប្រេស៊ីលមួយនេះ ខ្ចីជើងបណ្តោះអាសន្នសិនរង់ចាំដល់ យុវជនប្រេស៊ីលរូប​នេះ គ្រប់អាយុទើបនាំយកមកកាន់ Real Madrid ។

ដូច្នេះហើយ ការធ្វើដំណើរមកកាន់ទីក្រុងម៉ាឌ្រីត របស់ខ្សែ​ប្រយុទ្ធប្រេស៊ីល Vinicius មានបំណងមករកទិញផ្ទះផង មកកាន់ទីលានហ្វឹកហាត់ផង និងមកទស្សនាការប្រកួតដោយផ្ទាល់ រវាងក្រុម Real Madrid និង Barcelona នៅចុងសប្តាហ៍នេះផងដែរ។

Loading...