ព័ត៌មានកីឡា

Real Madrid នឹងសម្ញែងពានទាំង៥ ដែលពួកគេបានឈ្នះ ក្នុងជំនួប​ El Clasico ចុងសប្តាហ៍នេះ

នេះគឺជាការគំរាមមុនការប្រកួតមួយ របស់ក្រុម Real Madrid ដើម្បីក្នុងន័យឌឺដងដាក់ក្រុម Barcelona ក្នុងជំនួប El Clasico រវាងក្រុមទាំង២ នៅចុងសប្តាហ៍នេះ។

ជាការពិតណាស់ ក្រុម Real Madrid នឹងបើកទ្វារកីឡារដ្ឋាន Santiago Bernabeu ទទួលក្រុម​កំពូលតារាង Barcelona ក្នុងជំនួបមុនបុណ្យ Chrismas ខាងមុខនេះ។ យ៉ាងណាវិញនោះ ក្រុមអធិរាជស Real Madrid បានត្រៀមខ្លួនដាក់បង្អួតពាន ចំនួន៥ដែលពួកគេបានឈ្ន ដាក់បង្ហាញក្នងការប្រកួតនេះ។ ពានទាំង៥នោះ រួមមានដូច​ជាពាន UEFA Champion League, Laliga, UEFA Super Cup, Spanish Super Cup និង FIFA Club World Cup ដែលជាសមទ្ធិផលរបស់ក្រុម Real Madrid បានឈ្នះ។

តាមរយ:ការបង្អួតពាន ទាំង៥នេះដែរ Real Madrid មានបំណងចង់សម្ញែង ឲ្យក្រុមគូប្រជែងដ៍ធំរាប់ឆ្នាំមកហើយ​ Barcelona មានការស្ញប់ស្ញែង និងជាការបំបាក់ទឹកចិត្តរបស់ក្រុម Barcelona ក្នុងជំនួប El Clasico នេះផងដែរ។ គួរបញ្ជាក់ផងដែរថា Real Madrid លេងឡើងជើងយ៉ាង​ខ្លាំងកាលពីរដូវកាលមុន ដោយបានដណ្តើមពានសឹងទាំង​អស់ លើកលែងតែពានលំដាប់ទី២ នៅអេស្ប៉ាញមួយប៉ុណ្ណោះ ដែលត្រូវបានក្រុម Barcelona ឆក់យកបាត់ ក្រៅពីនោះ Real Madrid ដណ្តើមយកបាន​ទាំងអស់។

ដូច្នេះហើយ ក្រុម Real Madrid នឹងដាក់តាំងពានទាំង៥ របស់ពួកគេដែបានឈ្នះ នារដូវកាលមុន និងរដូវកាលនេះ បង្អួតសម្ញែង ក្រុម Barcelona ឲ្យមានការបាក់ទឹកចិត្ត នៅជំនួប El Clasico ចុងសប្តាហ៍នេះ។

មតិយោបល់