Post News Media ព័ត៌មានកីឡា ណាហ្គាវើល ឫ ក...

ណាហ្គាវើល ឫ ក្រសួងការពារជាតិ តើក្រុមណាអាចឡើងទៅជួបព្រះខ័នរាជស្វាយរៀង?

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ ឈានដល់វគ្គជម្រុះ ៤ក្រុមចុងក្រោយ ដោយក្រុម ណាហ្គាវើល ត្រូវជួបជាមួយ ក្រុមក្រសួងការពារជាតិ(ទ័ព) នាវេលាម៉ោង ០៦:០០ នាទីល្ងាចនេះ នៅលើទីលាននៃពហុកីឡដ្ឋានជាតិ ។

ប្រវត្តិជួបគ្នាក្នុងលីគ ៥ប្រកួតចុងក្រោយរបស់ណាហ្គាវើល នឹងទ័ព៖
– ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ ក្រសួងការពារជាតិ ០-២ ណាហ្គាវើល
– ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៦ ណាហ្គាវើល ០-១ ក្រសួងការពារជាតិ
– ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងការពារជាតិ ០-១ ណាហ្គាវើល
– ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ណាហ្គាវើល ១-១ ក្រសួងការពារជាតិ
– ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងការពារជាតិ ៣-០ ណាហ្គាវើល

សូមបញ្ជាកើផងដែរថា រវាងក្រុមទាំងពីរ សម្រាប់អ្នកដែលទទួលជ័យជម្នះនឹងបន្តប្រកួតជាមួយព្រះខ័នរាជស្វាយរៀង នឹងបន្តប្រកួតជាមួយក្រុមកំពូលតារាងនៅវគ្គសន្សំពិន្ទុ បឹងកេត ដើម្បីលើកពានលីគកំពូលកម្ពុជារដូវកាល ២០១៧នេះ៕

Loading...