ព័ត៌មានកីឡា

ផ្លូវការ!! Teerasil Dangda ទៅចូលរួមជាមួយក្លិបនៅ J1 League

ក្លិប Sanfrecce Hiroshima បានប្រកាសកាលពីយប់ថ្ងៃអង្គារ៍ ពីការចុះហត្ថលេខាលើកីឡាករជម្រើសជាតិថៃ Teerasil Dangda ក្នុងលក្ខខ័ណ្ឌខ្ចីជើងរយ:ពេលមួយឆ្នាំពី Muangthong United ។

ខ្សែប្រយុទ្ធរូបនេះ បានស៊ុតបញ្ចូលទី ១៤ គ្រាប់ ឲ្យក្រុម Muangthong ក្នុងពាន Toyota Thai League ហើយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ។ Teerasil Dangda នឹងចូលរួមជាមួយក្រុម Sanfrecce Hiroshima ដែលទើបរួចផុតពីការដកចេញ ទៅលេងលើគលំដាប់ទី២ ដោយលើសក្រុមកាត់ចេញត្រឹមតែ ១ ពិន្ទុប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៧នេះ ។

ជាមួយនឹងការស៊ុតបញ្ចូលទីបានច្រើនជាង ១០០ គ្រាប់សម្រាប់ក្លិប និង 42 គ្រាប់ សម្រាប់ជម្រើសជាតិ Teerasil គឺជាកីឡាករដែលគ្រោះថ្នាក់បំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍និងជានិមិត្តរូបនៃកីឡាបាល់ទាត់ថៃ។ ប៉ុន្តែនៅឆ្នាំ ២០១៨ វានឹងធ្វើឲ្យកីឡាករវ័យ ២៩ ឆ្នាំ ដើរតាមគន្លងរបស់តារាវ័យក្មេងម្នាក់ គឺខ្សែបម្រើ Chanathip Songkrasin នៅក្លិប Hokkaido Consadole Sapporo ។

Teerasil បានប្រាប់វេបសាយផ្លូវការរបស់ Sanfrecce ថា៖ “ខ្ញុំពិតជាសប្បាយចិត្តណាស់ដែល Chanathip បានទទួលជោគជ័យនៅ Sapporo ហើយខ្ញុំសង្ឃឹមថាខ្ញុំអាចលេងបានល្អ” ។ ខ្ញុំចង់ចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវកីឡាបាល់ទាត់របស់ថៃ។ “អ្នកគាំទ្រថៃមើលច្រើនណាស់ (J.League) ខ្ញុំគិតថាវាជាលីគដែលមានគុណភាពខ្ពស់បំផុតនៅអាស៊ី។ មានកីឡាករឆ្នើមផ្នែកបច្ចេកទេសជាច្រើនហើយខ្ញុំចង់ខិតខំធ្វើការដើម្បីប្រកួតប្រជែងនឹងពួកគេ”៕

មតិយោបល់