Post News Media ព័ត៌មានកីឡា Mourinho ចង់ប...

Mourinho ចង់បានតម្លៃខ្លួន Mkhitaryan ច្រើនជាង ៣៥លានផោន

ក្រុមបីសាចក្រហម Manchester United នឹងលក់ចេញ​ខ្សែបម្រើកណ្តាល Henrick Mkhitaryan នៅខែមករាខាងមុខនេះ បន្ទាប់ពីក្លិបកំពូលនៅអង់គ្លេស​មួយនេះ កំពុងរៀបចំប្រព័ន្ធលេងជាថ្មីនោះ។

បើតាមការចុះផ្សាយរបស់​​ Daily Mail បានឲ្យដឹងថា លោក Jose Mourinho ចង់បានតម្លៃខ្លួនខ្សែបម្រើ Henrick Mkhitaryan លើសពី៣៥លានផោន ដែលក្រុម Dortmund បានផ្តល់ឲ្យក្នុងការនាំយក កីឡាករ​អាល់បានៀ រូបនេះត្រឡប់ទៅវិញ។ ជាការពិតណាស់ បន្ទាប់ពី លោក Mourinho បានសម្រេចចិត្តរុះរើ កីឡាករ​ជាថ្មីនៅ ខែមករាខាងមុខនេះ បានធ្វើឲ្យលោក នឹងលក់ចេញកីឡាករមួយចំនួនចេញ និងទិញកីឡាករថ្មី​ចូលបន្ថែម។ ក្នុងនោះដែរ ក្រុម Dortmund បានចាប់អារម្មណ៍ ក្នុងការនាំយកអតីតកីឡាកររបស់ខ្លន Henrick Mkhitaryan ត្រឡប់ទៅវិញ ដោយបានដាក់តម្លៃទិញ ខ្ទង់ ៣៥លានផោន។

យ៉ាងណាវិញ លោក Jose Mourinho មិនចង់បានតម្លៃ​ប៉ុណ្ណឹងឡើយ ដោយលោកអះអាងថា Dortmund គួរតែផ្តល់តម្លៃទិញខ្ពស់ជាងនេះបន្តិចទើបសមរម្យ សម្រាប់​នាំយកកីឡាករអាល់បានៀ រូបនេះទៅវិញបាន។ គួរបញ្ជាក់ផងដែរថា លោក Jose Mourinho បានប្រជែងឈ្នះ ក្រុមកាំភ្លើងធំ Arsenal ក្នុងការនាំយក Mkhitaryan ពីក្រុម Dortmund កាលពីឆ្នាំ ២០១៦ ក្នុងតម្លៃត្រឹម២៧លនផោនប៉ុណ្ណោះ។ ក៍ប៉ុន្តែលោក Mourinho ក៍បានដាក់កីឡាករអាល់បានៀរូបនេះ ក្នុងបញ្ជីលក់ចេញទៅហើយ ដោយគ្រាន់តែលោកនៅសាញ​ត្រង់តម្លៃខ្លួនប៉ុណ្ណោះ ព្រោះលោក Mourinho គិតថា ៣៥លានផោន​ មិនសមតម្លៃខ្លួនរបស់កីឡាកររូបនេះឡើយ។

ដូច្នេះហើយ លោក Jose Mourinho ចង់ឲ្យក្រុម Dortmund បន្ថែមតម្លៃខ្លួនពីលើ៣៥លានផោន ដែលក្លិបអាឡឺម៉ង់មួយ​នេះ ចង់បាន Henrick Mkhitaryan ត្រឡប់ទៅវិញនោះ។

Loading...