Post News Media ព័ត៌មានកីឡា Top scorer រប...

Top scorer របស់ក្លិប Bangkok United ទៅចូលរួមជាមួយ Port FC

ក្លិប Port FC បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធដែលស៊ុតបានច្រើន(Top scorer) ក្នុងក្លិប Bangkok United កីឡាករ Dragan Boskovic កាលពីថ្ងៃច័ន្ទ។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅលើវេបសាយផ្លូវការលោក Nuanphan Lamsam ប្រធានក្លិប Port FC បានធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេមានការភ្ញាក់ផ្អើលដោយបានបង្ហាញពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Boskovic ។ កីឡាករសញ្ជាតិម៉ុងតេណេហ្គ្រីន បានមកលេងនៅប្រទេសថៃក្នុងឆ្នាំ ២០១៣ ដោយចូលរួមជាមួយ Suphanburi FC។ នៅឆ្នាំ ២០១៥ Boskovic បានផ្លាស់មកកាន់ Bangkok United ដែលជាកន្លែង គាត់រកបាន ១៧ គ្រាប់ ក្នុងការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Thai League 1 ចំនួន ៩៥ លើក ហើយអ្វីដែលអស្ចារ្យនោះស៊ុត ៣៨ គ្រាប់ ក្នុងចំណោម ៣៣ ប្រកួត កាលពីរដូវកាល ២០១៧ នឹងជាម្ចាស់ស្បែកជើងមាសផងដែរ។

នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា Nuanphan បានធានាថា Port FC នឹងក្លាយជាគូប្រជែងដ៏ខ្លាំងក្លាសម្រាប់ពានរង្វាន់ថៃ (Thai League 1) ក្នុងរដូវកាលក្រោយ៕

Loading...