Post News Media ព័ត៌មានកីឡា គ្រូបង្វឹកបឹង...

គ្រូបង្វឹកបឹងកេត ថាក្រសួងការពារជាតិ គឺជាក្រុមដែលអាចប្រជែងពានលីគកំពូលរដូវកាលនេះ

ក្នុងចំណោមក្រុមកំពូលតារាងទាំង ៤ ក្រោយបញ្ចប់វគ្គសន្សំពិន្ទុចំនួន ២២សប្តាហ៍ មាន បឹងកេត(១), ព្រះខ័នរាជស្វាយរៀង(២), ណាហ្គាវើល(៣) នឹងក្រសួងការពារជាតិ(៤) ខណ:ដែលលោក ហៅ សុជាតិ គ្រូបង្វឹកក្រុមលេខ១ គិតថា ក្រុមដែលនៅលេខ៤ អាចបង្កគ្រោះថ្នាក់ជាងគេ។

យោងតាមសម្តីគ្រូបង្វឹកបឹងកេត លោក ហៅ សុជាតិ បាននិយាយថា៖ «សម្រាប់ក្រុមដែលឡើងមកប្រជែង ក្នុងពានរង្វាន់លីគកំពូលកម្ពុជា​ ទាំងបួននេះ ខ្ញុំគិតថា ក្រសួងការពារជាតិ គឺជាក្រុមដែលគ្រោះថ្នាក់ជាងគេ ព្រោះក្រុមនេះមានកីឡាករល្អៗច្រើន នឹងកីឡាករបរទេសមាំៗ ដូចជាកីឡាករលេខ ៩ របស់កូរ៉េខាងជើង(Choe Myong Ho) គឺគ្រោះថ្នាក់បំផុត»។

គួបញ្ជាក់ថា ក្រសួងការពារជាតិ នឹងត្រូវប្រកួតជាមួយ ណាហ្គាវើល នាវេលាម៉ោង ០៦:០០ នាទីល្ងាចនេះ នៅលើទីលាននៃពហុកីឡដ្ឋានជាតិ ដើម្បីទទួលកៅអី ទៅជួប ព្រះខ័នរាជស្វាយរៀង នឹងបន្តប្រកួតជាមួយក្រុមកំពូលតារាង បឹងកេត ដើម្បីលើកពានលីគកំពូលកម្ពុជារដូវកាល ២០១៧នេះ៕

Choe Myong Ho ក្រសួងការពារជាតិ លោក ហៅ សុជាតិ

Loading...