ព័ត៌មានកីឡា

John Obi Mikel បានបដិសេធមិនវិលត្រលប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញទេ

យោងតាមរបាយការណ៍ពី Daily Star បានឱ្យដឹងថាកីឡាករ John Obi Mikel បានច្រានចោលសំណើរពីក្លិប Everton ឲ្យវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League នៅខែមករា។

ខ្សែបម្រើកណ្តាលរបស់ក្លិប Tianjin TEDA ត្រូវបានក្លិប Everton មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដើម្បីផ្ទេរចេញពីក្របខ័ណ្ឌ Chinese Super League វិញ។ ខណ:ដែល Mikel បានប្រាប់ទូរទស្សន៍ Tianjin TV ថា៖ “ខ្ញុំមិនដឹងថាតើពាក្យចចាមអារ៉ាមបែបណាកើតចេញមកពីរឿងនេះទេប៉ុន្តែរឿងនេះមិនពិតទេ “។ “ខ្ញុំចង់ស្នាក់នៅក្នុងក្របខ័ណ្ឌចិន Chinese Super League ហើយលេងឱ្យ Tianjin TEDA “។ “ខ្ញុំប្រាកដថានឹងមានការរំពឹងទុកជាច្រើនអំពីខ្ញុំ ពេលដែលទីផ្សារដោះដូរកីឡាករជិតមកដល់ប៉ុន្តែនេះគឺជាពាក្យចចាមអារ៉ាមមិនពិត” ។

កីឡាករវ័យ ៣០ ឆ្នាំរូបនេះ បានចូលរួមជាមួយ Tianjin TEDA បន្ទាប់ពីត្រូវបានផ្ទេរមកពីក្រុមតោខៀវ Chelsea ដោយគ្មានតម្លៃខ្លួន កាលពីដើមឆ្នាំនេះ៕

មតិយោបល់