ព័ត៌មានកីឡា

Zlatan ស៊ុតគ្រាប់បាល់ដំបូងក្រោយជាពីរបួស ខណៈបីសាចក្រហមជ្រុះចេញពី EFL Cup

ក្រុមបីសាចក្រហម Manchester United បានជ្រុះចេញពីព្រឹត្តិការណ៍ EFL Cup ឬ Carabao Cup ហើយ បន្ទាប់ពីត្រូវបានក្រុម Bristol City យកឈ្នះក្នុងលទ្ធផល ២-១ នោះ។

នេះគឺជារឿងអាម៉ាស់ថ្មីមួយទៀត របស់ក្រុមបីសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Jose Mourinho ដែលបានធ្លាក់ចេញ ពីការប្រកួត EFL Cup ក្រោមស្នាដៃ ក្រុមនៅលីគលំដាប់ទាប Bristol City ។ យ៉ាងណាវិញ ថ្វីបើ Man Utd បានជ្រុះចេញ ពីព្រឹត្តិការណ៍ EFL Cup ក៍ដោយ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ខ្សែប្រយុទ្ធស៊ុយអ៊ែត Zlatan Ibrahimovic អាចរកគ្រាប់បាល់ដំបូងរបស់គេ​បានវិញហើយ ក្រោយពីការវិលមកកាន់ទីលានវិញ ១ខែកន្លងមកនេះ។

គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតនេះ ក្រុម Bristol City ធ្វើការនាំមុខ១គ្រាប់មុន តាមរយ:ការស៊ុតរបស់កីឡាករ Joe Bryan នៅនាទីទី៥១ ខណ: Zlatan Ibrahimovic បានរកគ្រាប់បាល់តាមស្មើមកវិញ នៅនាទីទី៥៨។ ក៍ប៉ុន្តែ រឿងដ៍ឈឺចិត្តបំផុតសម្រាប់ Man Utd នោះ គឺនៅចុងម៉ោងនាទីទី៩០ទៅហើយនោះ កីឡាករ Korey Smith បានស៊ុតបញ្ចូលទី បានសម្រេច ទម្លាក់ក្រុមបីសាចក្រហម Manchester United ចេញពី​ការប្រកួត​ EFL Cup ត្រឹមវគ្គនេះ។

យ៉ាងណាវិញ Zlatan Ibrahimovic ចាប់ផ្តើមរកគ្រាប់បាល់បានវិញហើយ ដែលក្តីរំពឹង គឺកីឡាករវ័យចំណាស់រូបនេះ អាចបន្តការស៊ុតយ៉ាងល្អបែបនេះទៀត នៅការប្រកួតក្រោយៗ។

https://www.youtube.com/watch?v=ToPwL9aY6Hc

មតិយោបល់