ព័ត៌មានកីឡា

បើចង់ទៅទស្សនា ការប្រកួតនៅទឹកដីអេស្ប៉ាញ អ្នកគាំទ្រក្រុមបីសាចក្រហម ត្រូវចំណាយលុយច្រើនគួរសម

នៅប្រមាណជា២ខែទៀតប៉ុណ្ណោះ ការប្រកួតវគ្គ១៦ក្រុម UEFA Champion League នឹងចាប់ផ្តើមឡើង ខណ:អ្នកគាំទ្ររបស់ក្លិបនីមួយៗ កំពុងតែមមាញឹកក្នុងការកក់សំបុត្រទៅចូលរួម ទស្សនាការប្រកួត របស់ក្រុមបណ្តូលចិត្តរៀងៗខ្លួន។

យ៉ាងណាវិញនោះ សម្រាប់អ្នកគាំទ្រ ក្រុមបីសាចក្រហម Manchester United វិញនឹងត្រូវធ្វើដំណើរទៅកាន់ទឹក​ដីអេស្ប៉ាញ របស់ក្រុម Sevilla ដើម្បីប្រកួតជម្រុះវគ្គ ១៦ក្រុមចុងក្រោយ នៅពាក់កណ្តាលខែកុម្ភះខាងមុខ​នេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ​​ អ្នកគាំទ្រក្រុមបីសាចក្រហម Manchester United ទាំងអស់ ប្រសិនបើចង់ទៅទស្សនា ការប្រកួតដោយផ្ទាល់ រវាងក្រុម Sevilla និង Man Utd នោះ ពួកគេត្រូវចំណាយលុយ ១៣៣ផោន ក្នុងការទិញសំបុត្រ​ចូលរួមទស្សនា ការប្រកួតនេះ។

ក្នុងនោះដែរ ក្រុមបីសាចក្រហម Manchester United ទទួលបានត្រឹម ២៤៥០សំបុត្រប៉ុណ្ណោះ ដែលក្រុម Sevilla បានផ្តល់ឲ្យ ដើម្បីលក់ជូនអ្នកគាំទ្រ របស់ក្រុមភ្ញៀវ ចូលរួមទស្សនា ដោយផ្ទាល់នោះ។ យ៉ាងណាវិញនោះ កាលពីដើមប្តាហ៍កន្លងមក មានអ្នកគាំទ្រជាច្រើន រង់ចាំទិញ សំបុត្រនេះ ដោយពួកគេជឿជាក់ថា តម្លៃសំបុត្រ អាចមានតម្លៃត្រឹម ៥៦ផោនប៉ុណ្ណោះ ក្នុង១សន្លឹក។ ក៍ប៉ុន្តែ អ្វីដែលជាការហួសចិត្ត សម្រាប់អ្នកគាំទ្រទាំងអស់ ព្រោះថា តម្លៃសំបុត្រមានតម្លៃរហូតដល់ទៅ ១៣៣ផោនទៅវិញ។ បើទោះបីជាតម្លៃសំបុត្រការប្រកួតនេះ មានតម្លៃរាងថ្លៃបន្តិចមែន តែក៍មិនថ្លៃដល់តម្លៃសំបុត្រការ​ប្រកួតរវាងក្រុម Real Madrid និង Paris Saint Germain ឡើយ ព្រោះថាការប្រកួតរវាងក្រុមយក្សទាំង២​នេះ មានតម្លៃរហូតដល់ទៅ ១៤០០០អឺរ៉ូឯណោះ ដែលតម្លៃនេះ សឹងគុណនឹងដប់នៃតម្លៃសំបុត្រការប្រកួត​រវាង Sevilla និង Man Utd ។

ដូច្នេះហើយ អ្នកគាំទ្រ របស់ក្រុមបីសាចក្រហម Manchester United ត្រូវចំ​ណាយទឹកប្រាក់ចំនួន ១៣៣ផោន​ ប្រសិនបើចង់ទៅទស្សនា ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ UEFA Champion League នៅទឹកដីរបស់ក្រុមអេស្ប៉ាញ Sevilla ។

មតិយោបល់