ព័ត៌មានកីឡា

Arteta អាចក្លាយជាអ្នកដឹកនាំ Arsenal ជំនួសលោក Arsene Wenger

អតីតខ្សែបម្រើកណ្តាលដ៍ឆ្នើមរបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Mikel Arteta កំពុងតែស្ថិតក្នុងការ​កោះហៅឲ្យទៅជំនួសតំណែងរបស់លោក Arsene Wenger ។

បើតាមរបាយការណ៍ ដែលទទួលបានពី Telegram បានឲ្យដឹងថា គ្រូជំនួសរបស់លោកក្រុម Manchester City និងជាអតីតកីឡាកររបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Mikel Arteta អាចនឹងជំនួសតំណែងរបស់លោក Arsene Wenger នៅរដូវកាលក្រោយនេះ។ ជាការពិតណាស់ លោក Arsene Wenger អាចនឹងរបូតតំណែង នៅក្នុងរដូវកាលនេះ ប្រសិនបើលោក មិនអាចដឹកនាំក្រុម Arsenal ឲ្យឈ្នះពានណាមួយទេនោះ។ ម្យ៉ាងវិញទៀត តំណែងរបស់លោក Wenger បានរង្គោះរង្គើតាំងពីចុងរដូវ​កាលមុនមកម្លេះ តែដោយសារលោកអាចជួយក្រុមកាំភ្លើង​ធំ Arsenal ឈ្នះពាន FA Cup ទើបតំណែងរបស់លោក នៅរក្សាបានមកទល់ពេលបច្ចុប្បន្ននេះ។

យ៉ាងណាវិញ បើតាមប្រភពខាងលើដដែល បន្ទាប់ពីបានមើលឃើញពីសមត្ថភាពរបស់ Mikel Arteta ដែលកំពុងធ្វើជាគ្រូជំនួយរបស់លោក Pep Guadiola នៅក្រុម Manchester City នោះ បានធ្វើឲ្យ Arsenal មានារចាប់អារម្មណ៍អតីតកីឡាកររបស់ខ្លួនរូបនេះយ៉ាងខ្លាំង។ ជាងនេះទៅទៀត តាមការប៉ាន់ប្រមាណ ប្រហែលជា Arteta នឹងមកជំនួសតំណែងរបស់លោក Arsene Wenger នៅរដូវកាលក្រោយផងដែរ ប្រសិនបើ Arsenal មិនអាចឈ្នះពានណាមួយនោះ។

គួរបញ្ជាក់ផងដែរថា ការពេញចិត្តគ្រូជំនួយក្នុងការមកដឹកនាំក្លិបនេះ ដោយ Arsenal បានមើលពីគម្រូរបស់ក្រុម Real Madrid ក្នុងការជ្រើសយកលោក Zinedine Zidane មកដឹកនាំក្លិប ឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ខណ: Zidane ធ្លាប់ជាអតីតកីឡាកររបស់​ Real Madrid ហើយក៍ជាអតីតគ្រូជំនួយរបស់លោក Carlo Ancelotti នៅពេលដឹកនាំ Real Madrid ដែលក្រោយមកលោកបានទៅដឹកនាំ Real Madrid Castilla មុននឹងមកដឹកនាំ Real Madrid ។

មតិយោបល់