Post News Media ព័ត៌មានកីឡា ណាហ្គាវើល ចាញ...

ណាហ្គាវើល ចាញ់ ក្រសួងការពារជាតិ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី

ក្រោយចំណាយពេលចំនួន ៩០នាទី នឹងពេលវេលាបន្ថែម ១៥នាទី ២ដង លទ្ធផលបានត្រឹមស្មើគ្នា ០ទល់០ ដូច្នេះ ណាហ្គាវើល នឹង ក្រសួងការពារជាតិ ត្រូវទាត់បាល់ ១១ម៉ែត្រកាត់សេចក្តី ដើម្បីស្វែងរកក្រុមមួយឡើងទៅជួបព្រះខ័នរាជស្វាយរៀង ហើយបន្តទៅជួបបឹងកេត រកក្រុមដែលគ្រងជើងឯកលីគកំពូលកម្ពុជារដូវកាល ២០១៧។

ការទាត់បាល់កាត់សេចក្តីរវាងក្រុមទាំងពីរ កាលពីម្សិលមិញនេះ គឺ ក្រសួងការពារជាតិ បានយកឈ្នះ ណាហ្គាវើល ៤ទល់៣ ខណ:ដែលគ្រាប់បាល់ដំបូងរបស់ណាហ្គាវើល ទាត់ដោយកីឡាករកូនកាត់បារាំង គួច ដានី ធ្វើបានសម្រេចហើយតែលោកអាជ្ញាកណ្តាលមិនឲ្យដោយសារតែ យាជើងបញ្ឆោតរួចបានទាត់ ព្រោះច្បាប់ថ្មីមិនអនុញ្ញាតិឲ្យធ្វើដូច្នេះ។ ហេតុនេះហើយណាហ្គាវើល បាត់បង់មួយគ្រាប់ ស្របពេលដែល សួង វីរ: ត្រូវបានអ្នកចាំទី អ៊ុំ សេរីរ័ត្ន​ របស់ក្រសួងការពារជាតិ ជួយសង្គ្រោះបានទៀត ទើបធ្វើឲ្យធ្លាក់ចេញពីការប្រកួតដណ្តើមពានរង្វាន់លីគកំពូលកម្ពុជា។

គួបញ្ជាក់ថា ក្រសួងការពារជាតិ នឹង​ត្រូវ​ឡើង​ទៅ​ប៉ះ​ក្រុម​លេខ២ ព្រះខ័នរាជស្វាយរៀង​ នៅ​ថ្ងៃ​​សៅរ៍ ទី២៣ ខែ​ធ្នូ ឆ្នាំ​២០១៧ ចុង​សប្ដាហ៍​នេះ ​លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ស្វែងរកក្រុមឈ្នះ ឡើងទៅជួប​ក្រុម​បឹងកេត ដែល​ឈរ​កំពូល​តារាង នៅ​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ​២០១៧ លើ​ទីលាន​​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ប្រជែង​យក​ជើង​ឯកលីគកំពូលកម្ពុជា រដូលកាល ២០១៧៕

Loading...