Post News Media ព័ត៌មានកីឡា អ្នកចាំទីថៃ-ស...

អ្នកចាំទីថៃ-ស៊ុយអែត Kevin Sangsamanan បានចូលរួមជាមួយ Buriram United

ក្លិប Buriram United បានចុះហត្ថលេខានាំយកអ្នកចាំទីកូនកាត់សញ្ជាតិស៊ុយអែត Kevin Sangsamanan ហើយបានប្រកាសជាផ្លូវការកាលពីថ្ងៃពុធ។

នៅក្នុងសេចក្តីប្រកាសជាផ្លូវការនៅលើគេហទំព័រផ្លូវការរបស់ក្លិប Buriram United បានបង្ហាញពីការចុះហត្ថលេខាលើ Kevin ដោយរូបថតរបស់កីឡាករវ័យ ២០ ឆ្នាំរុបនេះ ជាមួយនឹងប្រធានក្លិបលោក Newin Chidchob ។ អ្នកចាំទីកូនកាត់ថៃ-ស៊ុយអែត នឹងមកជំនួសកន្លែងកីឡាករជើងចាស់ Siwarak Tedsungnoen ដែលមានអាយុ ៣៣ ឆ្នាំ កាលពីរដូវក្តៅមុន។ កាលពីរដូវកាលមុនអ្នកចាំទីដែលមានទេពកោសល្យរូបនេះកំពុងលេងឱ្យក្រុម AFC Eskilstuna នៃក្របខ័ណ្ឌលីគកំពូលស៊ុយអ៊ែត តែត្រូវធ្លាក់មកលីគទី២ Allsvenskan នារដូលកាលក្រោយ ឆ្នាំ២០១៨។

កីឡាករដែលមានកម្ពស់ ១,៨៨ បានសម្រេចចិត្តចូលរួមជាមួយម្ចាស់ជើងឯក Thai League 1 បើទោះបីជាពាក្យចចាមអារ៉ាម ថាគាត់បានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្រុមបាល់ទាត់ Pattaya United ក៏ដោយ៕

Loading...