Post News Media ព័ត៌មានកីឡា David Luiz កំ...

David Luiz កំពុងប្រទាញប្រទង់ពីក្លិប២ នៅអង់គ្លេស

ខ្សែការពារប្រេស៊ីល វ័យ ៣០ឆ្នាំ David Luiz ច្បាស់ណាស់ ដែលកីឡាកររូបនេះនឹងចាកចេញពីក្រុមតោខៀវ Chelsea នៅខែមករាខាងមុខនេះ បន្ទាប់ពីរូបគេមិនសូវបានលេង​សោះ ឲ្យក្រុមនៅក្នុងរដូវកាលនេះ។

បើតាមរបាយណ៍របស់​ Shields Gazette បានឲ្យដឹងថា ខ្សែការពារកណ្តាល David Luiz កំពុងតែត្រូវបានក្រុមជើងខ្លាំង នៅអង់គ្លេស២ ចាប់អារម្មណ៍ ក្នុងការផ្ទេរកីឡាកររូបនេះ ពីក្រុមតោខៀវ Chelsea ។ ក្លិបទាំង២នោះគឺ ក្រុមកាំភ្លើងធំ Arsenal និង សារិកាព្រៃ Newcastle ដែលបានចាប់អារម្មណ៍យ៉ាងខ្លាំងមកលើ David Luiz នោះ។ ជាការពិតណាស់ ក្រុមទាំង២ បានព្យាយាមប្រជែងគ្នាយ៉ាងខ្លាំង ក្នុងការនាំយកខ្សែការពារ ប្រេស៊ីលរូបនេះទៅកាន់ក្លិបរបស់ពួកគេរៀងៗខ្លួន។

យ៉ាងណាវិញ សម្រាប់ Luiz ផ្ទាល់ គឺកំពុងតែចង់ចេញពី Chelsea យ៉ាងខ្លាំង ព្រោះថា ខ្សែការពារដ៍ឆ្នើមរូបនេះ មិនស្ថិតក្នុងក្រសែភ្នែករបស់លោក Antonio Conte ឡើយ បន្ទាប់ពីរូបគេបានរងរបួសជង្គង់នាពេលកន្លងមក។ ម្យ៉ាងវិញទៀតនោះ ហេតុផលដែលធ្វើឲ្យ Luiz មិនសូវបានបង្ហាញខ្លួនក្នុងរដូវកាលនេះ ដោយសារតែ កាលពីដើមរដូវកាលកន្លងមក David Luiz បានធ្វើការរិះគន់ចំៗ ពីទម្រង់លេងរបស់លោក Conte ជាហេតុធ្វើឲ្យរូប អាចប្រឈមនឹងការអង្គុយកៅអីបម្រុង​មើលការប្រកួត​ ក៍ថាបាន។ ក៍ប៉ុន្តែ ថ្វីដ្បិត Luiz មិនបានលេងនៅ Chelsea មែនតែ​ក្រុមកាំភ្លើងធំ Arsenal និង សារិការព្រៃ Newcastle បានចាប់អារម្មណ៍ នាំយក Luiz ពី Chelsea ខណ:ខែមករាជិតមកដល់នោះ ផ្លូវដើររបស់កីឡាករប្រេស៊ីលរូបនេះ ក៍ជិតមកដល់ដែរ។

ដូច្នេះហើយ ខ្សែការពារប្រេស៊ីល David Luiz ច្បាស់ណាស់ នឹងចាកចេញពីក្រុមតោខៀវ Chelsea ស្របពេលដែល ក្រុម Arsenal និង Newcastle កំពុងប្រជែងគ្នាចង់បានកីឡាកររូបនេះផងដែរ។

Loading...