Post News Media ព័ត៌មានកីឡា Mourinho ចង់ប...

Mourinho ចង់បំបែកកំណត់ត្រានៅអង់គ្លេសម្តងទៀត

អ្នកដឹកនាំក្រុមបីសាចក្រហម លោក Jose Mourinho មានបំណងចង់បំបែកកំណត់ត្រា នៅក្របខ័ណ្ឌកំពូល​អង់គ្លេស ក្នុងការនាំយកកីឡាករ ដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេស។

បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា លោក Jose Mourinho នឹងទិញយកខ្សែបម្រើប្រយុទ្ធប៊ែលហ្ស៊ិក Eden Hazard ពីក្រុមតោខៀវ Chelsea ក្នុងតម្លៃ ៩០លានផោន។ ជាការពិតណាស់ តាំងពីលោក Jose Mourinho មកដឹកនាំ ក្រុមបីសាចក្រហម Manchester United កាលពឆ្នាំ ២០១៦ កន្លងមក លោកបានចំណាយលុយ​យ៉ាងច្រើនមិនធ្លាប់មានសម្រាប់ក្លិប ក្នុងការទិញយក​កីឡាករមកពង្រឹងក្លិប។ ក្នុងនោះដែរលោក Mourinho បានទិញ Paul Pogba ក្នុងតម្លៃកំណត់ត្រា ៨៩លានផោន នៅពេលលោកមកដឹកនាំដំបូង និងរដូវក្តៅ​កន្លងមកទិញ Romelu Lukaku ក្នុងតម្លៃ ៧៥លានផោន​បន្តទៀត។ យ៉ាងណាវិញ សម្រាប់តម្លៃខ្លួនកំណត់ត្រារហូដល់ទៅ ៩០លានផោន ដែលលោក Mourinho ជឿជាក់ថាលោកនឹងឈ្នះ Real Madrid និង Paris Saint Germain ក្នុងការប្រជែងយក Hazard ពី Chelsea ។

គួរបញ្ជាក់ផងដែរថា Eden Hazard បានផ្លាស់មកកាន់ Chelsea ក្នុងតម្លៃ៣២លានផោន ពីក្រុម Lille ហើយបានឈ្នះពាន Premier League ក្រោមការដឹកនាំ​របស់លោក Mourinho នៅរដូវកាល ២០១៤-២០១៥ ។ ម្យ៉ាងវិញទៀត ក្រោយពី Hazard បានបដិសេធ តម្លៃពលកម្ម ៣០ម៉ឺនផោន ក្នុង១សប្តាហ៍នៅ Chelsea និងការធ្លាយពត៌មានថា កីឡាកររូបនេះ នឹងផ្លាស់ទៅ Real Madrid នៅរដូវកាលក្រោយនោះ លោក Jose Mourinho នៅតែមានជំនឿចិត្ត ក្នុងការនាំយក Eden Hazard មកកាន់ Old Trafford ដដែល។ រង់ចាំមើលថា រវាងក្រុមទាំង៣ Real Madrid, Paris Saint Germain និង Manchester United ក្រុមណាដែលអាចដណ្តើម​យកបានខ្សែបម្រើប្រយុទ្ធដ៍ឆ្នើម Eden Hazard នោះ។

Loading...