Post News Media ព័ត៌មានកីឡា គ្រូណាហ្គាវើល...

គ្រូណាហ្គាវើល ថា”ទោះបីចាញ់មែនតែខ្ញុំសប្បាយចិត្ត”

លោក មាស ចាន់ណា គ្រូបង្វឹកក្រុម ណាហ្គាវើល បានដឹកនាំក្រុមទទួលបរាជ័យក្រោមថ្វីជើងក្រសួងការពារជាតិ ដោយទាត់បាល់ ១១ម៉ែត្រ កាត់សេចក្តី ៣ទល់៤ បាត់បង់ឱកាសដណ្តើមពានលីគកំពូលកម្ពុជាក៏ដោយ តែលោកសប្បាយចិត្តពេលកីឡាករលេងអស់ពីសមត្ថភាព។

នៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក មាស ចាន់ណា បាននិយាយថា៖ «សម្រាប់កីឡាកររបស់ខ្ញុំ គឺទើបបានសម្រាក់ ២ថ្ងៃ ហើយមកលេងទៀត ប៉ុន្តែគាត់ធ្វើបានប៉ុណ្នឹងគឺខ្ញុំសប្បាយចិត្ត។ យើងឃើញថាពួកគាត់លេខ ៩០នាទី ហើយបន្តលេងម៉ោងបន្ថែមទៀត(១៥នាទី ២ដង) គាត់ខំប្រឹងអស់ពីសមត្ថភាព នឹងធ្វើតាមអ្វីដែលខ្ញុំបានប្រាប់ បើទោះបីជាយើងចាញ់មែន តែខ្ញុំសប្បាយចិត្ត។ ក្រុមខ្ញុំលេងបានល្អហើយ តែគ្មានសំណាង បាល់ទាត់ក៏ពឹងលើសំណាងដែរ។ យើងមានឱកាសច្រើន តែយើងគ្មានសំណាង»។

គួរំលឹកថា ណាហ្គាវើល នៅសល់ពានរង្វាន់សម្តេច ហ៊ុន សែន ក្នុងដៃមួយទៀត ដោយត្រូវប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង នាវគ្គផ្ដាច់ព្រ័ត្រ នៅសប្ដាហ៍ក្រោយ៕

Loading...