ព័ត៌មានកីឡា

ក្លិប Chiangrai United បាននាំយកកីឡាករមីយ៉ាន់ម៉ា Kyaw Ko Ko

តារាឆ្នើមរបស់ក្រុមមីយ៉ាន់ម៉ា Kyaw Ko Ko បានចាកចេញពីក្លិប Yangon United ដើម្បីទៅចូលរួមក្នុងក្លិប Chiangrai United នៃលីគកំពូលរបស់ថៃ(Thai League T1)។

ក្លិប Yangon United កាលពីថ្ងៃច័ន្ទបានលើកឡើងថា កិច្ចព្រមព្រៀងក្នុងការឲ្យកីឡាករវ័យ ២៥ឆ្នាំ ខ្ចីជើងទៅ Chiangrai United គឺរួចរាល់ហើយ។ ខណ:ដែលលោក U Pye Phyo Tay Za ប្រធានក្លិប Yangon United បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ថា៖ “វាគឺជាការរំពឹងទុកដ៏ល្អមួយដែលក្លិបបរទេសចាប់អារម្មណ៍នឹងកីឡាករមីយ៉ាន់ម៉ា ហើយវាគឺជាគុណប្រយោជន៍នៃកីឡាករនិងក្លិបរបស់យើង” ។ ខ្ញុំបានលើកទឹកចិត្តគាត់ឱ្យធ្វើឱ្យបានល្អបំផុតនៅក្លិបថ្មីរបស់គាត់ ខណ:ពេលដែលគាត់កំពុងលើកកម្ពស់នៃក្រុម Yangon United និងមីយ៉ាន់ម៉ា ហើយខ្ញុំសង្ឃឹមថាគាត់នឹងអាចលេងបានល្អនៅក្នុងក្លិបថ្មីរបស់គាត់ “។

កីឡាករ Kyaw Ko Ko ដែលរកបាន ១៣ គ្រាប់ ក្នុងការបង្ហាញខ្លួនជាអន្តរជាតិជាមួយមីយ៉ាន់ម៉ា ចំនួន ៤៦ លើក នឹងបានជួបជាមួយមិត្តរួមសញ្ជាតិ Aung Thu ដែលលេងនៅ Police Tero FC ប្រទេសថៃដូចគ្នា ៕

មតិយោបល់