Post News Media ព័ត៌មានកីឡា Zulfahmi Arif...

Zulfahmi Arifin ក្លាយជាកីឡាករសិង្ហបុរីទី៣ ដែលលេងនៅលីគប្រទេសថៃ

ខ្សែបម្រើ Zulfahmi Arifin បានយល់ព្រមចុះហត្ថលេខាជាមួយក្លិបថ្មី Chonburi FC នៃក្របខ័ណ្ឌ Thai League T1 ខណ:ដែលរូបគេក្លាយជាកីឡាករសិង្ហបុរីទី៣ ដែលលេងនៅក្នុងលីគប្រទេសថៃ។

Zulfahmi បានចាកចេញពីក្លិប Hougang United នៃក្របខ័ណ្ឌ S-League របស់សិង្ហបុរី ដើម្បីក្លាយជាកីឡាករទី៣ ដែលលេងក្នុងក្របខ័ណ្ឌប្រទេសថៃ រដូវកាលនេះ បន្ទាប់ពីអ្នកចាំទី Hassan Sunny នៅក្លិប Army United និងកីឡាករ Izwan Mahbud លេងនៅក្លិប Nongbua Pitchaya ។

កីឡាករសិង្ហបុរី បាននិយាយនៅលើគេហទំព័រជាផ្លូវការរបស់ Chonburi FC ថា៖ “ការចុះហត្ថលេខាលើកិច្ចសន្យានេះ គឺជាការផ្លាស់ប្តូរដ៏ល្អមួយសម្រាប់អាជីពកីឡាបាល់ទាត់របស់ខ្ញុំ” ។ ខ្ញុំស្គាល់ក្រុម Chonburi FC គឺល្អ ហើយក្រុមនេះគឺជាក្លិបបាល់ទាត់ដ៏អស្ចារ្យមួយរបស់ថៃ។ ការលេងក្នុងប្រទេសថៃគឺជាបញ្ហាប្រឈមមួយសម្រាប់ខ្ញុំ។ ខ្ញុំស្គាល់កីឡាករថៃជាច្រើន។ ដោយសារប្រទេសសិង្ហបុរី បានប្រកួតជាមួយ ប្រទេសថៃច្រើនដង ខ្ញុំស្គាល់ Nuri, Chanathip និង Sukri លេងល្អ។ កីឡាករថៃមានគុណភាពល្អនិងរាក់ទាក់ផងដែរ “។

ជាចុងក្រោយកីឡាករវ័យ ២៦ឆ្នាំ បានបន្ថែមថា គោលដៅទីមួយរបស់ខ្ញុំគឺត្រូវសម្របខ្លួនទៅនឹងរចនាប័ទ្មនៃក្រុម Chonburi FC និងថៃលីគ(Thai League) ហើយខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព»៕

Loading...