Post News Media ព័ត៌មានកីឡា Messi៖ យើងនឹង...

Messi៖ យើងនឹងផ្តល់កាដូដ៍ធំមួយ ឲ្យ​ Real Madrid ត្រៀម Chrismas

កំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានថ្លែងប្រាប់អ្នកសារពត៌មាន នៅមុនការប្រកួតថា ក្រុម Barcelona បានត្រៀមផ្តល់កាដូដ៍ធំមួយជូនក្រុម Real Madrid សម្រាប់អបអរ ថ្ងៃបុណ្យ Chrismas នៅ២ថ្ងៃបន្ទាប់ការប្រកួតរវាងក្លិបយក្សអេស្ប៉ាញទាំង២នេះ។

បើតាមការចុះផ្សយរបស់ Diario Gol ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា Lionel Messi បានត្រៀមខ្លួនរួចហើយ ក្នុងការប្រកួតនៅ Santiago Bernabeu ទឹកដីរបស់ក្រុម Real Madrid នៅយប់ថ្ងៃសៅរ៍នេះ។ ក្នុងនោះដែរ Messi បានឲ្យដឹងថា រូបគេ និងមិត្តរួមក្រុមបានត្រៀមនូវកាដូ ដ៍ធំមួយ ដែលជាជំនូនសម្រាប់ Real Madrid ក្នុងថ្ងៃ Chrismas ខាងមុខនេះ។ ជំនូនដែល Messi ត្រៀមសម្រាប់ Real Madrid នោះ គឺការបំបាក់ក្រុម Real Madrid ក្នុងជំនួប El Clasico នេះ ដែលមានន័យថា Barcelona នឹងឲ្យក្រុម Real Madrid បាក់មុខមុនថ្ងៃ Chrismas ចូលមកដល់។ ជាការពិតណាស់ ការប្រកួត El Clasico រវាងក្រុម Real Madrid និង Barcelona ត្រូវធ្វើឡើងនៅថ្ងៃទី ២៣ ខណ: Chrismas នឹងប្រារព្ធឡើងនៅ២ថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី២៥។ យ៉ាងណាវិញនោះ នៅតំបន់អឺរ៉ុប នឹងត្រូវសម្រាកចាប់ពីដើម​សប្តាហ៍ក្រោយនេះ ដើម្បីរីករាយថ្ងៃបុណ្យ Chrismas និង ចាប់ផ្តើមរដូវកាលដោះដូរកីឡាករលើកទី២។ ក្នុងនោះដែរ Messi បានសង្កត់ធ្ងន់ថា Barcelona នឹងផ្តល់សុបិនអាក្រក់មួយ នៅក្នុងការត្រៀម Chrismas របស់ Real Madrid ។

គួរបញ្ជាក់ផងដែរថា Real Madrid បានត្រៀមសម្ងែងក្រុម Barcelona នូវពានទាំង៥ រួមមាន Champion League, Laliga, FIFA Club World Cup, UEFA Super Cup និង Spanish Super Cup ដែលពួកគេបានឈ្នះ ដើម្បីបង្អួត​ក្រុម Barcelona ក្នុងថ្ងៃប្រកួត El Clasico នេះ។ យ៉ាងណាវិញ Lionel Messi និងមិត្តរួមក្រុមទាំងអស់ ក៍បានត្រៀមកាដូដ៍ធំ​ ជូន Real Madrid វិញផងដែរ គឺការបំបាក់ Real Madrid ដើម្បីឲ្យឈឺចាប់ក្នុងថ្ងៃ Chrismas ឆ្នាំនេះ។

Loading...