Post News Media ព័ត៌មានកីឡា កុំតែ Man Utd...

កុំតែ Man Utd ធ្លាក់ កុំអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup មិនដឹងជាល្អមើលយ៉ាងណាទេ

ការចាប់ឆ្នោត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EFL Cup ឬ Carabao Cup បានចេញជាផ្លូវការណ៍ហើយ ខណ:ក្រុមតោខៀវ Chelsea ជួបកាំភ្លើងធំ Arsenal និងមួយគូទៀត Manchester City ប៉ះក្រុម Bristol City ។

យ៉ាងណាវិញនោះ លទ្ធផលនៃករចាប់ឆ្នោតនេះ បង្ហាញឲ្យ​ឃើញថា ការប្រកួតរវាង Chelsea និង Arsenal នឹងក្លាយជាសមរភូមិដ៍ក្តៅគគុក ក្នុងការប្រជែងឡើងទៅ​កាន់វគ្គផ្តាច់ព្រ័ត្រ។ ក៍ប៉ុន្តែ បើក្រឡេកទៅមើលក្រុម Manchester City វិញ ហាក់ដូចជាមិនសូវពិបាកឡើយ ក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ព្រោះថា ក្រុមលេងឡើងជើង មួយនេះ ត្រូវប៉ះក្រុមមិនសូវខ្លាំង Bristol City ។ ថ្វីបើយ៉ាងនេះក្តី មិនប្រាកដថា ក្រុម Manchester City ងាយស្រួលក្នុងការទម្លាក់ក្រុម Bristol City ឡើយព្រោះថា ក្រុមមួយនេះ មុនឡើងទៅកាន់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ បានទម្លាក់​ក្រុមបីសាចក្រហម Manchester United ឲ្យជ្រុះចេញ ពីព្រឹត្តិការណ៍មួយនេះ។ គួរបញ្ជាក់ផងដែរថា ប្រសិនបើ Man Utd មិនជ្រុះចេញទេនោះ នឹងត្រូវជួបក្រុម Man City ប្រហែលជការប្រកួតនឹងកាន់តែក្តៅគគុកជាក់ជាមិន​ខានឡើយ។ ចំណែកក្រុម តោខៀវ Chelsea វិញ ក៍ត្រូវប្រជែងយ៉ាងខ្លាំងជាមួយ Arsenal ដែរ ព្រោះ Chelsea ចង់សងសឹក Arsenal ដែលដណ្តើមយកពាន FA Cup កាលពីរដូវកាលមុន ខណ:វគ្គពាក់កណ្តាលផ្តាច់​ព្រ័ត្រ Carabao Cup នេះ គឺជាឱកាសមួយសម្រាប់ Chelsea ក្នុងការសងសឹកក្រុម កាភ្លើងធំ Arsenal វិញ។

សូមបញ្ជាក់ផងដែរថា​ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup នឹងចាប់ផ្តើមនៅថ្ងៃទី ៨ មករាខាងមុខនេះ ដោយ Chelsea បើកទ្វារទទួល Arsenal និង Manchester City ទទួល Bristol City ខណ:ជើងទី២ នឹងបកទៅកាន់ទឹកដីរបស់ Arsenal និង Bristol City វិញ នៅថ្ងៃទី២២ មករា។

Loading...